ព្រោះចង់​បាន​រាង​ស្អាត​ពេក​ តារា​ម៉ូដែលកូរ៉េ​រូបនេះ ប្រើវិធីសម្រក​គ្រោះថ្នាក់បំផុត

  • 2017-07-16 09:30:29
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដើម្បី​ ចង់​បាន​រាង​ស្អាត​កំពូល​តារា​ម៉ូដែល​កូរ៉េ​ ដែល​មាន​ឈ្មោះ​ថា​ Choi So Ra បាន​ប្រើ​វិធី​គ្រោះថ្នាក់​មួយ​ ដោយ​ប្រឹង​បង្អត់​អាហារ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​ មួយ​សប្ដាហ៍។

អ្នក​ច្នៃ​ម៉ូដ​ជា​ច្រើន​ តែង​ប្រាថ្នា​តារា​ម៉ូដែល​ណា​ដែល​មាន​រាង​ស្គម​ ព្រោះ​ពួកគេ​ជឿជាក់​ថា​ បើ​កាល​ណា​តារា​មាន​រាង​ស្គម​តូច​ទាំង​នោះ​ គ្រង​សំលៀកបំពាក់​របស់​ពួកគេ​ ឡើង​បង្ហាញ​ ដូចនេះ​ឈុត​នោះ​នឹង​កាន់​តែ​ស្អាត​អស្ចារ្យ។ ដោយសារ​មូលហេតុ​នេះ​ហើយ​ ទើប​តារា​ម៉ូដែល​ជា​ច្រើន​ប្រជែង​គ្នា​ថែរាង​ ដើម្បី​រក្សា​ និង​បង្កើន​ទីផ្សារ​របស់​ខ្លួន​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​នេះ​ ដោយ​ភាគ​ច្រើន​ពួកគេ​ព្យាយាម​ហាត់​ប្រាណ​ និង​តម​អាហារ​ជាដើម។

ចំណែក​ Choi So Ra ឯណេះ​វិញ​ បាន​បង្ហោះ​លើ​ Instagram បង្ហាញ​ពី​វិធីសាស្ត្រ​ថែ​រក្សា​រាង​ស្អាត​ ដោយ​សរសេរ​ថា៖ "មនុស្ស​ជា​ច្រើន​បាន​សួរ​ខ្ញុំ​ថា​ 'ថែ​រាង​ដោយ​របៀប​អ្វី​?' ជាក់​ស្ដែង​ខ្ញុំ​ព្យាយាម​សម្រក​ទម្ងន់​ខ្លាំង​ណាស់​ តាម​វិធី​ជាច្រើន ហើយ​ពេល​នេះ​ខ្ញុំ​មាន​ទម្ងន់​ ៤៧​គីឡូ​ កម្ពស់​ ១ម៉ែត្រ​ ៧៩។ ខ្ញុំ​មិន​ដឹង​ថា​ តារា​ម៉ូដែល​ផ្សេងទៀត​ថែ​រាង​ដោយ​របៀប​ណា​ទេ តែ​សម្រាប់​ខ្ញុំ​ នៅ​ពេល​ដែល​កម្មវិធី​ 'Fashion Week' ជិត​មកដល់​ វា​មាន​រយៈ​ពេល​ ជាង​ ៤​សប្ដាហ៍។ ដូច្នេះ​ក្នុង​រយៈ​ ៤​សប្ដាហ៍​នោះ​ ខ្ញុំ​ផឹក​តែ​ទឹក​ទេ​ ហើយ​បើ​សិន​ខ្ញុំ​ឃ្លាន​ខ្លាំង​ទ្រាំ​មិន​បាន​ ខ្ញុំ​និង​ញ៉ាំ​ចេក​ ពាក់​កណ្ដាល"។

ការពិត​ទៅ​ ការ​បង្អត់​អាហារ​បែបនេះ​ ពិត​ជា​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់​ ហើយ​នាង​ក៏​ដឹង​ ម្យ៉ាង​អំឡុង​ពេលនោះ​សុខភាព​នាង​ចុះ​ខ្សោយ​ ស្បែក​ស្ងួត​ មាន​សម្ពាធ​ផ្លូវ​ច្រើន​ និង​ថែម​ទាំង​សន្លប់​ទៀត​ផង។ ប៉ុន្តែ​ក្រោយ​ពី​កម្មវិធី​បញ្ចប់​ So Ra ចាប់​ផ្ដើម​ញ៉ាំ​វិញ​បន្តិច​ម្ដងៗ ហើយ​ពេល​នោះ​សុខភាព​នាង​ក៏​គ្រាន់​បើ​វិញ​ដែរ។

បើ​ទោះ​ជា​មធ្យោបាយ​នេះ​ រាង​គ្រោះ​ថ្នាក់​ ហើយ​នាង​នៅ​តែ​អនុវត្ត​មែន​ តែ​តារា​ស្រី​រូប​នេះ​បាន​ផ្ដាំ​ផ្ញើរ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​ថា​ កុំ​ប្រើ​វិធី​នេះ​ដើម្បី​សម្រក គួរ​តែ​ជំនួស​មក​វិញ​នូវ​ការ​កាត់បន្ថយ​ញ៉ាំ​ និង​ធ្វើ​វា​បន្តិច​ម្ដងៗ​ កុំ​បង្ខំ​ចង់​បាន​រាង​ស្អាត​លឿន​ គ្រោះថ្នាក់​ណាស់។

Choi So Ra បន្ថែម​ក្នុង​បំណង​ក្រើន​រំឭក​ថា៖ “អ្នក​ទាំង​អស់​គ្នា​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចាប់ អាជីព​បង្ហាញ​ម៉ូដ​ជា​របរ​ប្រចាំ​ថ្ងៃ​ ហើយ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​សាមញ្ញ​ទេ​ ដូច្នេះ​ហើយ​ការ​សម្រក​រាង​ ពិត​ជា​ចាំ​បាច់​ណាស់​សម្រាប់​ខ្ញុំ ដូចនេះ​ហើយ​ដាច់​ខាត​សូម​កុំ​ព្យាយាម​ធ្វើ​ដូច​ខ្ញុំ​ឲ្យ​សោះ” ៕


ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី