មកមើលទិដ្ឋភាព ផ្លូវឡើងភ្នំមរណៈ ដ៏ព្រឺព្រួច និងគ្រោះថ្នាក់បំផុតលើពិភពលោក

  • 2017-07-17 02:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ឡើង​ភ្នំ​មរណៈ​របស់​ប្រទេស​ចិន​មួយ​ខ្សែ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន នៅ​ពេល​បាន​ដើរ​ឆ្លង​កាត់​វា។

ផ្លូវ​ឡើង​ភ្នំ​ Mount Hua នោះ ត្រូវ​បាន​ធ្វើ​ឡើង​ពី​បន្ទះ​ឈើ​ត​ភ្ជាប់​គ្នា មាន​ប្រវែង ២ ១៦០ ម៉ែត្រ ស្ថិត​ក្នុង​ខេត្ត Shaanxi ប្រទេស​ចិន។ បច្ចុប្បន្ន វា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន ឲ្យ​ដើរ​ឆ្លង​កាត់​ផ្លូវ​មរណៈ​នោះ ជា​ពិសេស​អ្នក​ចូលចិត្ត​ការ​ផ្សងព្រេង​បែប​គ្រោះថ្នាក់​តែម្ដង។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា កាល​ពី​រាប់​រយ​ឆ្នាំ​មុន ផ្លូវ​ឈើ​ដែល​លាតសន្ធឹង​នៅ​លើ​ចំហៀង​ភ្នំ គឺ​ជា​ផ្លូវ​សំខាន់​សម្រាប់​អ្នក​កាន់​សាសនា ដែល​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​លើ​កំពូល​ភ្នំ។

ផ្លូវ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គ្រោះថ្នាក់​បំផុត​លើ​ពិភពលោក​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​ដែល​ធ្លាក់​ចុះ​ទៅ ច្បាស់​ជា​មិន​អាច​រស់រាន​មាន​ជីវិត​ឡើយ៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ចុចអាន៖

ប្រភព៖ RT   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម