​ខ្លាំង​ប៉ះ​ខ្លាំង​ៗ Khmer United ឡើង​ផ្ដាច់​ព្រ័ត្រ​ជួប​ Bayon​ ​ពាន​ KRE​ League​

  • 2017-07-17 08:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ Khmer United​ និង​ Bayon​ ​បាន​ណាត់​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Khmer Real Estate League រដូវ​កាល​២០១៧​នេះ​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ដៃ​គូ​រៀង​ៗ​ខ្លួន​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៦​ ​កក្កដា​ ២០១៧​នេះ។

ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​លើ​ទី​លាន​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក្រុម​ Khmer United ​ធ្វើ​បាន​យ៉ាង​ល្អ​​​គឺ​​លត់​​ក្រុម​​ និស្ស័យ​ ដោយ​មិន​ឲ្យ​ត​ដៃ​រួច​៤-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។ ៤​គ្រាប់​របស់​ Khmer United ធ្វើ​បាន​សម្រេច​​ដោយ​​សមាជិក​បរទេស​៣​នាក់​ក្នុង​នោះ​ Ulche រក​បាន​២​គ្រាប់​ កីឡាករ​ Turoo រក​បាន​១​គ្រាប់​ និង​ Obina រក​បាន​១​គ្រាប់​ ខណៈ​ក្រុម​និស្ស័យ​មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ។ ចំណោះ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មួយ​គូ​ទៀត ក្រុម​សមាជិក​បរទេស​សុទ្ធ​ Bayon បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ Blue Dragon ទាំង​ប្រផុតប្រផើយ​ ១-០ ដើម្បី​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

ដូច្នេះ​ការ​ជួប​គ្នា​​រវាង​ Khmer United និង​ Bayon ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ជំនួប​ដ៏​តឹង​តែង​បំផុត​ដោយ​សារ​ក្រុម​ទាំង​ពីរ​ខ្លាំង​ដូច​គ្នា។ នៅ​ចាំ​បាន​ថា​ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​កន្លង​មក​​ ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ ២-២។ ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧​នៅ​ទី​លាន​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕

អត្ថបទ៖ ជាន ចាន់រ៉ា