បទពិសោធន៍ឈឺ​ចាប់​​មួយធ្វើ​ឲ្យ​ ធី វ៉ាន់នីវ៉ា រៀន​​ជាប់​លេខ១​ស្ទើរ​រាល់​ខែ (វីដេអូ)

  • 2017-07-17 04:25:11
  • ចំនួនមតិ

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី ធី វ៉ាន់នីវ៉ា ថ្លែងប្រាប់​ពី​រឿង​មួយ​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​តាំង​ពី​កុមារ​ភាព​ ដោយ​វា​ជា​បទ​ពិសោធន៍​ឈឺ​ចាប់​ តែ​បាន​ផ្ដល់​ឲ្យ​នាង​នូវ​ភាព​ជោគ​ជ័យ​​ក្នុង​ជីវិត​សិក្សា។

នាង​រំលឹក​ថា ​ពេល​រៀន​នៅ​បឋមសិក្សា​ថ្នាក់​ទី​២ និង​មាន​អាយុ​ត្រឹម​ ៨-៩ឆ្នាំ ​​​បង​ស្រី​​នាង​បាន​ប្រើ​អំពើ​ហិង្សា និង​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ចំពោះ​​ការ​សិក្សា​របស់​នាង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​បង​ស្រីថែម​ទាំង​ដក​របប​លុយ​ដែល​ម្ដាយ​​ចែក​ឲ្យ​ទៅ​រៀន​ទៀត ព្រោះ​ចង់ឲ្យ​នាង​ខំ​រៀន។

ជា​សិស្ស​មិន​សូវ​ចូលចិត្ត​ការ​សិក្សា​ វ៉ាន់នីវ៉ា លើក​ឡើង​ពី​មូលហេតុ​ថា ព្រោះ​តែ​បង​ស្រី​ខ្លួន​ជា​សិស្ស​ពូ​កែ​ផង និង​មិន​ចង់​​ឃើញ​នាង​ជា​សិស្ស​កម្រិត​អន់​​ក្នុង​សាលា​ ទើប​ធ្វើ​​បែប​នេះ ហើយ​វា​ពិត​ជា​​ទទួល​បាន​ផល​មែន​ ដោយ​នាង​បាន​ក្លាយ​ជា​សិស្ស​ពូកែ​តាំង​ពី​ពេល​នោះ​មក​។

"និយាយ​ទៅ​ក៏​អគុណ​គាត់​ដែរ ព្រោះ​តាំង​ពី​ពេល​ហ្នឹង​មក​ខ្ញុំ​រៀន​ពូកែ​ ជាប់​លេខ​១ លេខ២ ស្ទើរ​រាល់​ខែ" តួ​ស្រី​រឿង​ "មន្តស្នេហ៍លេខា" បន្ថែម​ទាំង​ស្នាម​ញញឹម​។

​មក​ដល់​ពេល​នេះ វ៉ាន់នីវ៉ា បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​ហើយ តែ​មិន​ទាន់​​ឈាន​ចូល​​ឧត្ដម​សិក្សា​ទេ ព្រោះ​នាង​ចង់​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​សិល្បៈដែល​​ខ្លួន​កំពុង​​មាន​ទីផ្សារ​បណ្តើរៗ​នេះ​សិន៕


អត្ថបទ៖ Men Sokna