អង្គស្នួល​ឈ្នះ ច្បារ​អំពៅ ៣-១​ ខណៈ បឹង​ត្របែក​ ស្មើ​ ពារាំង ពាន Acleda Cup

  • 2017-07-17 07:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ សាខា​ស្រុក​អង្គស្នួល យក​ឈ្នះ​ក្រុម សាខា​ច្បារអំពៅ​ ៣-១ ខណៈ​ក្រុម​ សាខា បឹង​ត្របែក ស្មើ​គ្នា ១-១ ​ជាមួយ​ក្រុម ​សាខា​ ស្រុក​ពារាំង​ ឃុំ​រកា ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ពាន Acleda Cup 2017 នៅ​ទីលាន​វេស្ទើន​កាល​ពី​ថ្ងៃ​សៅរ៍​ ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៧។

បឹង​ត្របែក

​ក្រុម​បាល់ទាត់ ស្រុក​អង្គស្នួល​ និង​ក្រុម ច្បារ​អំពៅ​ស្ថិត​នៅ​ពូល B ។ ៣​គ្រាប់​របស់​អង្គស្នួល​រក​បាន​ដោយ ឈាន បូរ៉ា ម៉េង សុវិចិត្រ និង​ យ៉េន ភារម្យ ខណៈ ​មួយ​គ្រាប់​របស់ ច្បារ​អំពៅ ​​រក​បាន​ដោយ​កីឡាករ យន់ វណ្ណា។ ៥​ប្រកួត​របស់ អង្គស្នួល​​ឈ្នះ៣ចាញ់២ ស្រប​ពេល ៥​ប្រកួត​របស់ ច្បារ​អំពៅ​ ស្មើ ១ និង​ចាញ់ ៤​ប្រកួត។

​មួយ​គូ​ទៀត​គឺ​ក្រុម បឹង​ត្របែក និង​ក្រុម​ ស្រុក​ពារាំង​ឃុំ រកា ស្ថិត​នៅ​ពូល A ។ មួយ​គ្រាប់​របស់ បឹង​ត្របែក​រក​បាន​ដោយ​កីឡាករ ហាត់​ បូរី ​ស្រប​ពេល ១​គ្រាប់​របស់ ពារាំង​រក​បាន​ដោយ​កីឡាករ អ៊ុន មន្និត ។ ៥​ប្រកួត​របស់ បឹង​ត្របែក ឈ្នះ​១ ស្មើ ៣ ចាញ់ ១ ខណៈ ៥​ប្រកួត​របស់​ក្រុម ពារាំង​​ឃុំ​រកា ឈ្នះ​១ ស្មើ ១ និង​ចាញ់៣។

​ពាន​រង្វាន់ Acleda Cup 2017 ​មាន​ក្រុម​ចូល​រួម​ចំនួន ៦៧​​ក្រុម​ ត្រូវ​បាន​បែង​ចែក​ជា ៨​ពូល​ក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​នៅ​តាម​ពូល​នីមួយ​ចំនួន​ពីរ​ក្រុម នឹង​បាន​ឡើង​ទៅ​លេង​វគ្គ​បន្ទាប់៕​​​

ពារាំង ឃុំរកា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​