ជៀស​ ស្រួច៖​ ចូល​ជា​អាជ្ញាកណ្ដាល​ពេញ​សិទ្ធិ​កំពុង​ដាក់​ពិន្ទុ​៣សង្វៀន

  • 2017-07-17 07:32:22
  • ចំនួនមតិ

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​និង​ជា​អ្នក​សិល្បៈ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ជៀស​ ស្រួច​ បច្ចុប្បន្ន​នេះ​បាន​ចូល​ជា​ចៅក្រម​ពេញ​សិទ្ធិ​ហើយ​ កំពុង​បំពេញ​ភារកិច្ច​៣សង្វៀន​​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន។​

លោក​ ជៀស ស្រួច

លោក​ ជៀស​ ស្រួច​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​មក​ដល់​ពេល​នេះ​ លោក​បាន​ចូល​ជា​ចៅក្រម​ដាក់​ពិន្ទុ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​រយៈ​ពេល៣​ខែ​មក​ហើយ។​ នៅ​ពេល​ដែល​បំពេញ​ភារកិច្ច​ដំបូង​ហាក់​ដូច​ជា​ពិបាក​បន្តិច​ដោយ​សារ​មិន​ធ្លាប់​ ប៉ុន្តែ​ដោយ​មាន​ការ​ខិតខំ​ប្រឹងប្រែង​នោះ​ ឥលូវ​នេះ​ហាក់​ប្រសើរ​ជាង​មុខ​អាច​យក​ជា​ការ​បាន​ហើយ។​

ចៅក្រម​ថ្មី​ថ្មោង​ខាង​លើ​បន្ត​ថា​ នៅ​ពេល​ខាង​មុខ​លោក​នឹង​ឡើង​ចាប់​កីឡាករ​នៅ​លើ​សង្វៀន​បន្ថែម​ទៀត​ ព្រោះ​បច្ចុប្បន្ន​នេះ​លោក​កំពុង​ហ្វឹកហាត់​និងរៀនច្បាប់ទម្លាប់​ថែម​ទៀត​ ហើយ​នឹង​អាច​រៀន​ចាប់​គូ​​បើក​ឆាក​ដំបូង​ឬ​គូ​បិទ​កម្មវិធី។​ បើ​និយាយ​ពី​ប្រាក់​ចំណូល​វិញ​ អតីត​អ្នក​ប្រដាល់​រូប​នេះ​ ទទួល​បាន​ប្រាក់​កម្រៃ​ ៦០​ ដុល្លារក្នុង​១សប្ដាហ៍​ដែល​ធ្វើ​ការ​៣សង្វៀន​ផ្សេង​គ្នា។​

លោក​ ជៀស ស្រួច

​បច្ចុប្បន្ន​នេះ​ ជៀស​ ស្រួច​ កំពុង​ដាក់​ពិន្ទុ​បី​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ គឺ​ចាប់​ពី​ថ្ងៃ​សុក្រ​ កម្មវិធី​គូបូតា​ ថ្ងៃ​សៅរ៍​ កម្មវិធី​ស្រាបៀ​លីអូ​ និង​ថ្ងៃ​អាទិត្យ​ មួយ​សង្វៀន​ទៀត៕​


អត្ថបទ៖ នួន ស៊ីណា​