កំពូលតារាចម្រៀងប្រចាំ​ប្រទេស​ថៃ Jetrin នាំ​ប្រពន្ធ​ កូន ឡើង​​ប្រគំតន្ត្រី​យ៉ាង​កក្រើក!

  • 2017-07-17 08:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំតន្ត្រី​ដ៏​កក្រើក "J-DNA” បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​អធិកអធម​ដោយ​មាន​ការ​ចូលរួម​ពី​អ្នកគាំទ្រ​យ៉ាង​ច្រើន​កុះករ រយៈពេល ២​ថ្ងៃ គឺ ១៥ ដល់​ ១៦​ ខែ​កក្កដា​ ឆ្នាំ ២០១៧។

ព្រឹត្តិការណ៍​ប្រគំតន្ត្រី​របស់​គ្រួសារ​ Wattanasin ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដែល​បាន​ចូលរួម​ទាំង ២​ ថ្ងៃកន្លង​ទៅ​ រីករាយ​ចងចាំ​មិន​អាច​បំភ្លេច​បាន​ឡើយ​ ដោយ​មាន​ការដឹកនាំសម្ដែង​យ៉ាង​អស្ចារ្យ​ ពីកំពូល​តារា​ចម្រៀង​ Jetrin Wattanasin ដែល​ជា​ឪពុក​ និង​ការ​បង្ហាញ​សមត្ថភាព​របស់​កូន​ប្រុស​កំលោះ​រូប​សង្ហា​ទាំង​ ៣ មាន​ Jaonaay, Jaokhun និង​ Jaosmutt ព្រមជាមួយ​អ្នកម្ដាយ​ជា​តារា​សម្ដែង Pin Kejmanee ផងដែរ។

ពេល​នោះ​ដែរ Jaonaay កូន​ប្រុស​ច្បង​របស់​គ្រួសារ​ Wattanasin ក៏​បាន​លើក​យក​បទ​ចម្រៀង​ដែល​ទើប​ចេញ​ថ្មីៗ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មាន​ចំណង​ជើង​ថា "Khun La Chhan” មក​សម្ដែង​ផងដែរ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​កម្មវិធី​ពេល​នោះ​កាន់​តែ​អស្ចារ្យ៕

ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី