ម​ជ្ឈ​មណ្ឌល​ចែកចាយ​ផលិតផល​សុទ្ធធានា​សុ​វ​តិ្ថ​ភាពស្តង់ដារ​អន្តរជាតិ នឹង​បើក​នៅ​ខ្មែរ​ឆាប់ៗ

  • 2017-07-17 07:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ា​ក្រូ ដែលជាម​ជ្ឈ​មណ្ឌល​ចែកចាយ​ផលិតផល​បែប​បោះ​ដុំ​ក្នុង​ប្រ​ព័​ន្ធ​សមាជិក​មកពី​ប្រទេស​ថៃ នឹង​បើក​ដំណើរការសាខា​ដំ​បូ​ង​របស់ខ្លួន​នៅ​រាជធានី​ភ្នំ​ពេញ​នា​ខែធ្នូ​ចុងឆ្នាំ​នេះ​។

ម​ជ្ឈ​មណ្ឌល​ចែកចាយ​នេះ នឹង​មានផ្តល់​ជូន​ផលិតផល​ជាច្រើន​ប្រភេទ ព្រមទាំង​ច្រើន​ជម្រើស​ពី​អ្នក​ផ្គត់​ផ្គង់​ក្នុងស្រុក និង​អន្តរជាតិ មិន​តែ​ប៉ុណ្ណោះ​ក្នុង​ឱកាស​​រៀបចំ​កិច្ច​ជំ​នួ​ប​ប្រ​ជុំ​ជាមួយ​អ្នក​ផ្គត់​ផ្គង់​ជា​លើក​ដំ​បូ​ង​ក្នុង​សាល​ប្រ​ជុំ​ធំ​របស់​សណ្ឋាគារ​ភ្នំ​ពេញ ម៉ាក្រូ​ បាន​ឆ្លៀត​ឱកាស កសាង​ទំនុក​ចិត្ត​ខ្ពស់​ដល់​អ្នក​ផ្គត់​ផ្គង់​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ក៏​ដូច​ជា​ពង្រឹង​ទំនាក់​ទំនង​ក្នុង​ភាព​ជា​ដៃគូ​ឲ្យ​កាន់​តែ​មាន​និរន្តរភាព​​ផង​ដែរតាម​រយៈ​សន្និសីទ​នេះ​ផង​ដែរ។

ស្ថិតក្នុង​ទំហំ​ផ្ទៃដី​៥​ហិកតា មាន​១​ ម៉ឺន​ម៉ែត្រ​ការ៉េ ម៉ាក្រូ គឺជា​ទីតាំង​សំខាន់​សម្រាប់​លក់​ទំ​និ​ញ​បំ​ពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​សម្រាប់​ចំណត​យានយន្ត​ជាង​៥០០​គ្រឿង និងផ្តល់​ជូន​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់ និង មាន​ការ​រៀបចំ​ដាក់​តាំង​ទៅតាម​ប្រភេទ​ផលិតផល​ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែង​រក​។

គ្រប់​ផលិតផល​សុទ្ធតែ​មាន​ការធានា​សុ​វ​តិ្ថ​ភាព ដោយ​ប្រទេស​ថៃ និង ស្តង់ដារ​អន្តរជាតិ ក្នុង​តម្លៃ​ដែល​អតិ​ថិ​ជន​អាច​ទទួលបាន​ផល​ចំ​ណេ​ញ​ពេល​យកទៅលក់​បន្ត និង អាច​ឲ្យ​ពួកគាត់​គ្រប់គ្រង​លំ​ហូរ​សាច់ប្រាក់​ក្នុង​អាជីវកម្ម​ប្រកបដោយ​ការរីកចម្រើន​និង​មាន​និ​រ​ន្ត​រ​ភាព។

រូបភាព​ពីឆ្វេង​ទៅ​ស្តាំ​ ​លោក ណុប​ផា​ឆៃ មី​តាម ​លោក រី​កាដូ បូ​រ៉ូតូ ​លោក ហ្វី​លីព ខក ​លោកស្រី ស៊ី​រី​ន​ផន ឌី​ស៊ី​ង​ហា

តំណាង​ម៉ាក្រូ លោក ណុប​ផា​ឆៃ មី​តាម អគ្គនាយក​ក្រុមហ៊ុន ម៉ា​ក្រូ (​កម្ពុជា​) បាន​មាន​ប្រសា​ស​ន៏​ថា៖ "សន្និសីទ​នេះ គឺជា​ឱកាស​មួយ​ដែល​អាច​ឲ្យ​យើង​បាន​ចែក​រំ​លែ​ក​គោល​បំណង​របស់​យើង​ជាមួយ​នឹង​អ្នក​ផ្គត់​ផ្គង់​របស់​យើង និង​ជា​ឱកាស​បង្កើន​ការ​យល់ដឹង​ពី​តម្រូវការ​របស់​យើង​ឲ្យ​កាន់​តែ​ច្បាស់ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ស្របតាម​គោល​បំណង​បង្កើត​ទំនាក់​ទំនង​យូរ​អង្វែង​ជាមួយ​អ្នក​ផ្គត់​ផ្គង់ ដោយ​ផ្អែកលើ​ការបង្កើត និង តម្លៃ​រួមគ្នា។ មិន​តែ​ប៉ុណ្ណោះ​ថែម​ធានា​ដល់​ការ​ប្រកួតប្រជែង​ប្រកបដោយ​ប្រ​សិ​ទ្ធិ​ភាព ម៉ាក្រូ​បាន​សម្រិតសម្រាំង​រាប់​ចាប់ពី​គ្រឿង​ផ្សំ ឫ​វត្ថុធាតុដើម​រហូតដល់​ផលិតផល​សម្រេច​។​”​

មិន​តែ​ប៉ុណ្ណោះទំនាក់ទំនង​របស់​ ម៉ាក្រូ ជាមួយ​អ្នក​ផ្គត់​ផ្គង់​គឺ​លើស​ពី​អ្នកលក់​និង អ្នក​ទិញ បាន​ន័យ​ថា​ធ្វើការ​រួមគ្នា​រាប់​ចាប់ពី ការវិភាគ​ត​ម្រូ​វកា​ររបស់​អតិ​ថិ​ជន ការ​អភិ​វ​ឌ្ឍ​ផលិតផល ការ​គ្រប់​គ្រង​គុណភាព រហូតដល់​ការធ្វើ​ទីផ្សារ​និង​ការ​ផ្សព្វផ្សាយ​។ ​សន្និសីទ​ខាង​លើគឺជា​វេទិកា​ស្វែង​យល់​គ្នា​ទៅ​វិ​ញ​ទៅមក ដើម្បី​ឆ្ពោះទៅរ​កការសហការ​កាន់តែ​ល្អ​ទ្វេរ​ឡើង និង ប្រកបដោយ​ផល​ប្រយោជន៍​រួម​យូរអង្វែង​​៕

​ព័ត៌មាន​លំអិត​សូម​ទស្សនា​លើ​ទំ​ព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ម៉ា​ក្រូ​(​កម្ពុជា​) Makro Cambodia

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម