នុះ! Costa ពាក់​អាវ Atletico រាំ​ឡើង​សប្បាយ ហើយ​និយាយ​ឌឺ​ដាក់ Conte​ ទៀត

  • 2017-07-17 07:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Costaហាក់​បង្ហាញ​ចេតនា​កាន់​តែ​ចង់​ដើរចេញ​ពី Chelsea ត្រលប់​រក​​ក្លឹប​ចាស់ បន្ទាប់​ពី​​បង្ហោះ​វីដេអូ​​មួយ​ពាក់​អាវ Atletico Madrid ព្រម​ទាំង​និយាយ​ចំអក​ដាក់​​លោក Antonio Conteថែម​ទៀត។

ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​​បាន​បង្ហោះ​​​​វីដេអូ​រាំរែក​យ៉ាង​សប្បាយ​រីករាយ​ក្នុង​គណនី Instagramដោយ​ពាក់​អាវ​ស​ឆ្នូត​ក្រហម​ដែល​ជា​អាវ​របស់ Atletico។ បន្ទាប់​ពី​ឃើញ​វីដេអូ​នេះ  Cesc Fabregas បាន​ចូល​ទៅ​បញ្ចេញ​មតិ​ដាក់​ជា​សញ្ញា​ emoji សើច ហើយ​ Costaក៏​បាន​តប​ទៅ​វិញ​ថា៖ "ផ្ដល់​ការ​ឱប​ទៅ Conteផង"។

បច្ចុប្បន្ន ​កីឡាករ​វ័យ​​២៨​ឆ្នាំ​កំពុង​លំហែ​កាយ​នៅ​ប្រទេស​ប្រេស៊ីល ស្របពេល​លោក Conte ថា អនាគត​របស់ Costa មិន​អាច​នៅ Stamford Bridge បាន​ទៀត​ទេ។ Diego Costa ពិត​ជា​ចង់​ត្រលប់​ទៅ Atletico Madrid ទោះ​មាន​ក្លឹប​ចិន​ចាប់អារម្មណ៍​ទិញ​រូប​គេ​ក៏​ដោយ៕ ​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ