ដំណឹង​ល្អ! សាកលវិទ្យាល័យ​ល្បី​បំផុតនៅ​ចិន ផ្ដល់​អាហារូបករណ៍ ១០០​កន្លែង

  • 2017-07-17 08:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ Tongren ដ៏​ល្បីល្បាញ​ប្រទេស​ចិន​បាន​ផ្ដល់​អាហារូបករណ៍ ១០០​កន្លែង​ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ថ្នាក់​ឧត្ដម​សិក្សា។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។ អាហារូបករណ៍​ ១០០​កន្លែង​នោះ​រួម​មាន៖

១.អាហារូបករណ៍ ១០០% ចំនួន ១០​កន្លែង និង​អាហារូបករណ៍​សម្រាប់​តែ​ថ្លៃ​សាលា ចំនួន​២០​កន្លែង

២. អាហារូបករណ៍ ៨០% ចំនួន ៤០​កន្លែង

៣. អាហារូបករណ៍៧៥% ចំនួន ៧៥​កន្លែង

ដូច្នេះ​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ទទួល​បាន​អាហារូបករណ៍​ខាង​លើ​អាច​ទៅ​ចូលរួម ស្ដាប់ ការ​ធ្វើ​បទ​បង្ហាញ និង​សម្ភាសន៍ ដែល​រៀបចំ​ដោយ​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ Tongren តាម​កាល​បរិច្ឆេទ​ ដូច​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង។

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ៖

អត្ថបទ៖ វឌ្ឍនៈ