មេ​ ​Samsung​ ​បញ្ជាក់​ថ្ងៃ​ចេញ​លក់ Galaxy Note 8​ ​​ជា​ផ្លូវ​ការ

  • 2017-07-17 09:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​មិន​ច្បាស់លាស់​ពី​កាលបរិច្ឆេទ​នៃ​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​របស់​ ​Galaxy Note 8​ ​ត្រូវ​បាន​បញ្ចប់​ក្រោយ​លោក​ ​Gao Dongzhen​ ​នាយក​ប្រតិបត្តិ​ផ្នែក​ផលិត​ស្មាតហ្វូន​របស់​ ​Samsung​ ​ថ្លែង​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្មី​ៗ​នេះ។

លោក​ ​Gao Dongzhen កណ្តាល

លោក​ ​Gao Dongzhen​ ​ថ្លែង​ថា​ ​Galaxy Note 8​ ​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​សីហា​ខាង​មុខ​ ​ហើយ​ចេញ​លក់​ជា​ពីរ​ដំណាក់កាល​ ​គឺ​ដើម​ខែ​កញ្ញា​ ​សម្រាប់​ទីផ្សារ​ ​អាមេរិក, កូរ៉េ​ខាង​ត្បូង​ ​និង​ចក្រភព​អង់គ្លេស​ ​ហើយ​ដំណាក់កាល​ទី​ពីរ​ ​គឺ​នៅ​ខែ​បន្ទាប់​ដែល​អាច​ឈាន​ដល់​ខែ​តុលា​ ​២០១៧។

ចំពោះ​តម្លៃ​ ​និង​សមត្ថភាព​​របស់​ ​Galaxy Note 8​ ​មិន​ត្រូវ​បាន​ប្រមុខ​ ​Samsung​ ​រូប​នេះ​បង្ហាញ​នោះ​ទេ​ ​ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ស្មាតហ្វូន​ក្រកូល​ ​Note​ ​ជំនាន់​ទី​ ​៨​ ​របស់​ ​Samsung​ ​នេះ​មាន​អេក្រង់​ប្រភេទ​ ​Super AMOLED​ ​ទំហំ​ ​៦,៣​ ​អ៊ីញ។ ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Snapdragon 835 ​ ​ឬExynos 8895, RAM ៦GB, អង្គផ្ទុកទិន្នន័យ​ ​៦៤GB​ ​និង​កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម