វិស័យឌីជីថល​បរទេស សហការ​ជាមួយ​ក្រុមហ៊ុន​ខ្មែរ កែ​ប្រែ​ទីផ្សារ​​ម៉ាក​យីហោក្នុង​ស្រុក​ និង​អន្តរ​ជាតិ​

  • 2017-07-17 09:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​ក្នុង​ឱកាស​សន្និសីទ​កាសែត ស្ដី​ពី​កិច្ច​ព្រមព្រៀង​សហការ​​រវាង​ MSA ជាមួយ​នឹង​ VLT បាន​សម្រេច​កិច្ច​ព្រមព្រៀង​ធ្វើ​ការ​ជាមួយ​គ្នា​រយៈពេល​៣ឆ្នាំ​ ដើម្បី​នាំ​មក​នូវ​ដំណោះ​ស្រាយ​ពេញ​លេញ​ផ្នែក​ទីផ្សារ​​ឌីជីថល​ ជូន​ដល់​ម៉ាក​យី​ហោ​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​ សំដៅ​ចូលរួម​ជំរុញ​​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

សម្រាប់​ការ​សម្រេច​ចិត្ត​វិនិយោគ​ជាមួយ​ MSA នេះ ភាគី​ខាង​ VLT លោក​ Adrain Lim បាន​ឲ្យ​ដឹង​ថា​ មុន​នឹង​​ឈាន​មក​ដល់​ការ​សហការ​គ្នា​នេះ​ លោក​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​ MSA យូរ​ឆ្នាំ​ដែរ​ហើយ។ ជាពិសេស​ដោយសារ​តែ​ឃើញ​ដំណើរ​ការងារ​ លក្ខខណ្ឌ​និង​ ការ​រៀប​ចំ​បុគ្គលិក​ របស់​ក្រុម​ហ៊ុន​មួយ​នេះ​ល្អ​ទើប​ខាង​លោក​សម្រេច​ចិត្ត​ចាប់​ដៃគូ​ជាមួយ​គ្នា។

លោក​ Adrain Lim អគ្គ​នាយក​ប្រតិបតិ្ត​ VLT

អគ្គ​នាយក​ប្រតិបតិ្ត​ VLT ខាង​លើ​បាន​បន្ថែម​ទៀត​ថា៖ " យើង​មាន​ក្តី​សោមនស្ស​ដែល​បាន​នៅ​ទីនេះ​ជាមួយ MSA។ វិស័យ​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​ នៅ​ក្មេង​ខ្ចី​ និង​ កំពុង​មាន​តម្រូវ​ការ​ក្នុង​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ យើង​រីក​រាយ​នឹង​ចែក​រំលែក​បទ​ពិសោធន៍​របស់​យើង​ក្នុង​ការ​បង្កើត​យុទ្ធសាស្រ្ត​ និង​ខ្លឹមសារ​នៃ​សារ​ដ៏​មាន​អត្ថន័យ​ជាមួយ​ដៃគូ​របស់​យើង​ ដើម្បី​ភាព​ជោគជ៧យ​នៃ​ម៉ាក​យីហោ ដែល​គាត់​ធ្វើ​ការ​ជាមួយ"។

​ជួប​ជាមួយ​លោក​ កៅ ភិរុណ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ MSA ​បាន​ឲ្យ​ដឹង​ថា​ ឌីជីថល​គឺជា​ស្នូល​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំង​ឡាយ ដែល​ធ្វើ​ដើម្បី​បម្រើ​អតិថិជន។ មនុស្ស​ម្នា​បាន​ទទួល​ស្គាល់​ និង​បាន​ប្រើ​ប្រាស់​វា​យ៉ាង​រលូន​ ហើយ​វា​ក៏​ជា​វិធីសាស្ត្រ​ ដែល​អ្នក​ត្រូវ​តែ​គិត​ដល់។

លោក​ កៅ ភិរុណ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ MSA

មិន​តែ​ប៉ុណ្ណោះ​ ភាព​ជា​ដៃគូ​នេះ​សំដៅ​ដល់​ការ​អភិវឌ្ឍ​ ការ​ផ្សព្វផ្សាយ​ក្នុង​វិស័យ​ឌីជីថល​ ក៏​ដូចជា​ប្រសិទ្ធភាព​នៃ​ការ​បញ្ជ្រាប​ពី​អាជីវកម្ម​ និង​ម៉ាក​យីហោ​ទៅ​កាន់​សាធារណជន ដូច្នេះ​ហើយ​ទើប​លោក​ កៅ ភិរុន សម្រេច​នាំ​យកគំនិត​យោបល់​របស់​អ្នក​មាន​បទ​ពិសោធន៍​ចាស់​ទុំ​ ចូល​មក​ក្នុង​វិស័យ​ឌីជីថល​ដ៏​ក្មេង​ខ្ចី​នៅ កម្ពុជា​នេះ។

កន្លង​មក​ MSA ធ្លាប់​បាន​កសាង​ទំនុក​ចិត្ត​ និង​សម្ព័ន្ធភាព​ជា​យូរ​មក​ហើយ​ក្នុង​ការ​ជួយ​បង្កើត​ និង​ដំណើរ​ការ​លើ​ទីផ្សារ​លើ​ម៉ាក​យីហោ​ជា​ច្រើន​ដូចជា Yeo's , AIA, EVA Air, Rohto-Mentholatum, Wrigley's, Dumex, Sanofi, Revlon ជាដើម។ យ៉ាង​ណា​មិញ​លោក​ កៅ ភិរុណ អះអាង​ថា​​ភាព​ជា​ដៃគូ​ថ្មី​នេះ​ លោក​ចង់​ឲ្យ​ MSA បាន​​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​លើ​ជំនាញ​របស់​ខ្លួន​ ក្នុង​ផ្នែក​សេវាកម្ម​ផ្សព្វផ្សាយ​និង​ទី​ផ្សារ​ ស្រប​ពល​ដែល​ខ្លួន​បាន​ឈរ​ជើង​ដោយ​ជោគជ័យ​រយៈ​ពេល​ជាង​ ១៦​ឆ្នាំ​មក​ហើយ​នេះ៕

ដោយ៖ ថា ម៉ាលីដា