ផ្សារទំនើបនៅចិនមានទូសម្រាប់ទុកប្ដី ពេលប្រពន្ធកំពុងដើរផ្សារ

  • 2017-07-17 12:47:44
  • ចំនួនមតិ

ចន្លោះមិនឃើញ

ផ្សារទំនើប Global Harbour នាទីក្រុងសៀងហៃបាន​ដំឡើងទូកញ្ចក់ជាច្រើនសម្រាប់ឲ្យភរិយា​រក្សាទុកប្ដីរបស់ខ្លួនដែលមិនចង់ដើរ​ផ្សារជាមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Paper។

ក្នុងទូនីមួយៗមានកៅអី, អេក្រង់ និង ឧបករណ៍សម្រាប់បញ្ជាហ្គេម ដោយ​បុរសជាប្ដីអាចអង្គុយលេងហ្គេមចាស់ជំនាន់ទសវត្សឆ្នាំ ១៩៩០ បាន។ បច្ចុប្បន្នសេវាកម្មនេះគឺឥតគិតថ្លៃនោះទេ ប៉ុន្តែបុគ្គលិកបានប្រាប់ថាក្នុងពេលប៉ុន្មានខែទៀតអ្នកដែលចង់ប្រើប្រាស់នឹងតម្រូវឲ្យបង់កម្រៃតិចតួច។ បុរសមួយចំនួនដែលបានប្រើទូនេះបាននិយាយថានេះជាគំនិតថ្មីហើយប្លែកមួយ។

បុរស​ម្នាក់ឈ្មោះ Yang បាននិយាយថា ៖ "មានអារម្មណ៍ថាអស្ចារ្យ។ ខ្ញុំទើបតែលេងហ្គេម Tekken 3 (ហ្គេមសម័យមុន) រួច ហើយមានអារម្មណ៍ថាដូចបានត្រឡប់ទៅកាលនៅរៀនវិញអ៊ីចឹង"។ បុរសម្នាក់ទៀតឈ្មោះថា Wu បានលើកឡើង​ពីចំណុចមួយគួរកែប្រែជាមួយទូនេះ គឺ​គួរបន្ថែមគ្មានកង្ហារ ឬ ម៉ាស៊ីនត្រជាក់៕


ប្រភព៖ BBC ប្រែ​សម្រួល៖ សុខហេង