រើស​មែក​ស្នួល​បាក់​ បម្រុង​យក​ទៅ​ទុក​ដុត​ បែរ​ជួប​រឿង​ចម្លែក​ភ័យ​មិន​ស្ទើរ

  • 2017-07-18 01:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​ពីរ​គ្រួសារ​រស់​នៅ​ក្បែរ​វិទ្យាល័យ​ប៊ុន​រ៉ានី​ហ៊ុន​សែន​ស្លារម​ បាន​ជួប​ប្រទះ​រឿង​រ៉ាវ​ចម្លែក​ភ័យ​មិន​ស្ទើរ​ទេ​ បន្ទាប់​ពី​បាន​រើស​យក​មែក​ស្នួល​ ដែល​ត្រូវ​ខ្យល់​បោក​បក់​បាក់​ បម្រុង​យក​ទៅ​ទុក​ដុត​ សម្រាប់​ចម្អិន​អាហារ​ផ្សេងៗ។

រឿង​រ៉ាវ​ដំបូង​កើត​លើ​គ្រួសារ ​លោក​​ ណុប​ ណែត​ វ័យ​៤៦​ឆ្នាំ ​អ្នកយាម​សាលា​ ដែល​បាន​រើស​យក​មែក​ស្នួល​នោះ​ទៅ​ទុក​ដុត​ តាម​ការ​ប្រាប់​ពី​លោក​នាយក​សាលា​ ក្រោយ​ភ្លៀង​ខ្យល់​បោក​បាក់។ ក្រោយ​រើស​ទៅ​ទុក​នៅ​ផ្ទះ​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​ កូន​របស់​លោក​បាន​ធ្លាក់​ពី​លើ​ផ្ទះ​ ដោយ​ឥត​ហេតុ​ ឃើញ​ដូច្នេះ​លោក​ពូ​ក៏​បាន​រក​លោក​អាចារ្យ​គុណ​គូរ​មើល​ឃើញ​ថា​ តម្រូវ​ឱ្យ​យក​មែក​ស្នួល​នោះ​ទៅ​ទុក​វិញ​ទើប​លែង​មាន​បញ្ហា។

លោក ណុប ណែត អ្នកយាយាមសាលា

មួយ​ករណី​ទៀត​កើត​លើ ​អ៊ុំ​ស្រី​ គង់​ លី​ ដែល​ជា​អ្នក​បាន​រើស​យក​មែក​ស្នួល​ខាង​លើ​បន្ត​បម្រុង​យក​ទៅ​ទុក​ប្រើ​ប្រាស់​ដូចគ្នា។ បន្ទាប់​ពី​យក​ទៅ​ដល់​ផ្ទះ​ អ៊ុំ​ស្រី​ចាប់​ផ្ដើម​ក្ដៅ​ក ​ដោយ​ឥត​មូលហេតុ​ស្ទើរ​ទ្រាំ​លែង​បាន​ ទើប​នឹក​ឃើញ​ដល់​រឿង​រើស​មែក​ស្នួល​មក​ទុក។ អ៊ុំ​ស្រី​ក៏​បន់​ថ្វាយ​បាយ​កក​និង​ប្រហុក​ដុត​ បន្តិច​ក្រោយ​មក​ក៏​បាន​ធូរ​ស្បើយ​ ដោយ​ឥត​បាន​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​អ្វី​ឡើយ។

តាំង​ពី​ពេល​នោះ​មក​ពុំ​ដែល​មាន​នរណា​ម្នាក់​ហ៊ាន​កាប់​ឆ្ការ​ ឬ​រើស​យក​មែក​ស្នួល​ដែល​បាក់​នោះ​ទៅ​ទុក​ប្រើ​ប្រាស់​ទៀត​នោះ​ទេ​ ព្រោះ​ខ្លាច​ជួប​ហេតុ​មិន​ល្អ​ដូច​គ្រួសារ​ខាង​លើ​ ហើយ​គេ​ជឿ​ថា​ដើម​ស្នួល​នោះ​ពិត​ជា​មាន​បារមី​កាន់​ខ្លាំង​។​ ដើម​ស្នួល​ខាង​លើ​ ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុន​សែន​ស្លារម​ ភូមិ​ត្រពាំង​ទ្រា​ ឃុំ​រវៀង​ ស្រុក​សំរោង​ ខេត្ត​តាកែវ៕

អត្ថបទ៖ សូទ្រី

អត្ថបទពេញនិយម