ល្ងាច​នេះ U15 កម្ពុជា​ត្រូវ​ការ​ឈ្នះ​​ ​U15ម៉ាឡេស៊ី​២​គ្រាប់​​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត

  • 2017-07-18 02:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ១៥​ឆ្នាំ​កម្ពុជា នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ​ម៉ាឡេស៊ី​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​នៅ​ទឹក​ដី​​ Chonburi ប្រទេស​ថៃ​ក្នុង​ការ​ប្រកួត​ 2017 AFF U-15 Championship។ ​ជំនួប​នេះ​ជា​ប្រកួត​សន្សំ​ពិន្ទុ​ចុង​ក្រោយ​ក្នុង​ពូល​ B ហើយ​យុវជន​កម្ពុជា​ត្រូវ​ការ​យក​ឈ្នះ​​យុវជន​ម៉ាឡេស៊ី​ឲ្យ​បាន​យ៉ាង​តិច​ ២​-០ ​ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន។

U-15​ កម្ពុជា

​U15 កម្ពុជា​កំពុង​ស្ថិត​នៅ​លេខ ៣​ក្នុង​ពូល B ដែល​មាន​ ៦​ពិន្ទុ​ក្នុង​ដៃ ខណៈ​ U15 ម៉ាឡេស៊ី​ មាន ៩​ពិន្ទុ​ស្ថិត​នៅ​លេខ ២​ក្នុង​ពូល។ បើ​ក្រឡេក​ទៅ​មើល​គ្រាប់​បាល់​ចំណេញ​​កម្ពុជា​ចាញ់​ម៉ាឡេស៊ី​៤​គ្រាប់​​ ដោយ​ខាង​កម្ពុជា​មាន​គ្រាប់​បាល់​ចំណេញ​២​គ្រាប់ និង​ក្រុម ម៉ាឡេស៊ី​ មាន​គ្រាប់​បាល់​ចំណេញ​ ៦​គ្រាប់ ដូច្នេះ​កម្ពុជា​ត្រូវ​ការ​ឈ្នះ​ម៉ាឡេស៊ី​យ៉ាង​តិច ២​-០​ទើប​អាច​ឡើង​​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​បាន។

​ប៉ុន្តែ​​បើ​មើល​ទៅ​លើ​ទម្រង់​លេង​កម្ពុជា​ហាក់​មាន​ភាព​ពិបាក​ក្នុង​ការ​ទម្លុះ​ រនាំង​ការពារ​របស់​យុវជន​ម៉ាឡេស៊ី​ ពី​ព្រោះ​​​ក្រុម​នេះ​មាន​ខ្សែ​ការពារ​រឹងមាំ​ ពោល​តាំង​ពី​ចូល​លេង​​វគ្គ​សន្សំ​ពិន្ទុ​​​ចំនួន ៤​លើក​កន្លង​មក​ពួក​គេ​របូត​គ្រាប់​បាល់​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ​គឺ​នៅ​ពេល​ចាញ់​ U15 វៀតណាម ១​-០​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី