សិល្បករ​ហ៊ោ​កងរំពងពេញ​ពហុ​កីឡដ្ឋាន​ជាតិយប់​មិញ​

  • 2017-07-18 03:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​កង​រំពង​ពោរពេញ​ដោយ​មោទនៈ ត្រូវ​បាន​បន្លឺ​ឡើង​ចេញ​ពី​សាល​នៃពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​យប់​មិញ​នេះ ដើម្បី​ជាការអបអរ​សាទរដល់ការដាក់បញ្ជូល​ "តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​" ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ កាល​ពី​ថ្ងៃ​ទី​០៨​ ខែ ​កក្កដា ​ឆ្នាំ ​២០១៧​ កន្លង​ទៅ​​។

កម្មវិធី​យប់​មិញ​នេះ​មាន​កា​រ​ចូល​រួម​ដ៏​ខ្ពង់​ខ្ពស់​ដោយប្រមុខ​ដឹកនាំកម្ពុជា ​មន្ត្រី​រាជការគ្រប់​ជាន់​ថ្នាក់ សិស្ស​និស្សិត​ ប្រជាពលរដ្ឋ​ខ្មែរ និង​ក្រុមយុវជន​ស្ម័គ្រចិត្តមក​ពី​ច្រើន​ស្ថាប័ន​​ រួម​គ្នា​ច្រៀង​ពង្សាវតារ​ខ្មែរ​​ ដើម្បី​អបអរ​ដល់​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចង​ចាំ​មួយ​នេះ។ មិន​ត្រឹម​តែប៉ុណ្ណោះ​ក៏​វត្តមានរបស់​សិល្បករ​សិល្ប​ការនីជា​ច្រើន​ចូល​រួម​​ គោះ​ឃ្មោះ​ ទូង​ស្គរ ​​ស្រែក​ហ៊ោ​តាម​សំឡេង​​កាំជ្រួច ច្រៀង និង​សម្តែង​សិល្បៈចម្រុះ ដែល​​ញ៉ាំង​​ឲ្យ​កម្ម​វិធី​យប់​មិញ​នេះ​កក្រើក​ឥតគណនា៕

អាន៖

សូម​ទស្សនា​សកម្មភាព​របស់​សិល្បករ​ខាង​ក្រោម​នេះ៖​

អត្ថបទ៖ សុខណា