Giggs ប្រាប់​ Lukaku ថា​លេង​នៅ​ Man Utd ត្រូវ​តែមុខ​ក្រាស់​

  • 2017-07-18 02:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ryan Giggs បាន​ដាស់តឿន​សមាជិក​ថ្មី​ Romelu Lukaku ថា​ ត្រូវ​តែ​មាន​មុខ​ក្រាស់​នៅ​ Manchester United ព្រោះ​រូប​គេ​នឹង​លេង​នៅ​ក្រោម​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ។

Romelu Lukaku

វីរបុរស​ Man Utd ​រំពឹង​ Lukaku អាច​​រក​បាន​ច្រើន​គ្រាប់​ដោយ​សារ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស៊ាំ​ទៅ​នឹង​ការ​លេង​នៅ អង់គ្លេស​ ជា​ពិសេស​​ស្គាល់​លោក Jose Mourinho ច្បាស់។ កីឡាករ​សញ្ជាតិ​បែលហ្សិក​ស៊ុត​បញ្ចូល​ទី​នៅ Premier League ​បាន២៥​គ្រាប់​ឲ្យ​ Everton រដូវ​កាល​មុន​ពោល​គឺ​ច្រើន​ជាង Zlatan Ibrahimovic ៨​គ្រាប់។

Giggs បាន​និយាយ​ថា៖ " Lukaku នឹង​លេង​នៅ​ក្រោម​សម្ពាធ​ដែល​គេ​មិន​ធ្លាប់​ជួប​ដូច​កាល​លេង​នៅ​ West Brom, Chelsea ឬ​ Everton។ ការ​រិះគន់​គ្រប់​ច្រក​នឹង​កើត​មាន​ ដូច្នេះ​ Lukaku ត្រូវ​តែ​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​ស្បែក​ក្រាស់​ មុខ​ក្រាស់ ហើយ​ត្រូវ​ស្ដាប់​ការ​ណែនាំ​របស់​គ្រូ​បង្វឹក"៕

ចុចអាន៖

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម