McGregor ភ្លាត់​ត្រូវ​ដៃ​​គូ​សម​វាយ​ឲ្យ​សន្លប់ ពេល​កំពុង​ហ្វឹកហាត់

  • 2017-07-18 02:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​សកល Jessie Vargas  បាន​ប្រាប់​សារព័ត៌មាន​មួយ​ឲ្យ​ដឹង​ថា Conor McGregor បាន​សន្លប់​ស្ដូក​អំឡុង​ពេល​ហ្វឹកហាត់ ត្រៀម​​ជួបFloyd Mayweather ពេល​ខាង​មុខ។

Jessie Vargas 

អតីត​ម្ចាស់​ជើង​ឯ​ពិភពលោក​​២​ប្រភេទ​ទម្ងន់​ផ្នែក​ប្រដាល់​សកល​បាន​បន្ថែម​​ថា McGregor សន្លប់​ ពេល​ហាត់​ជាមួយ​​កីឡាករ​​វាយ​ដាក់​ទ្រុង​ Bradley Wheele។ Wheele បាន​ជួយ McGregor រៀបចំ​ហ្វឹកហាត់​ជា​លក្ខណៈ​ប្រដាល់​សកល​អាជីព​ជា​លើក​ដំបូង តែ​មិន​នឹង​ស្មាន​​មាន​រឿង​បែប​នេះ​កើត​ឡើង​សោះ។

​Vargas  បន្ត​ថា គេ​មាន​ទំនុក​ចិត្ត​​លើ​ Mayweather នឹង​ឈ្នះ​លើ​ការ​ប្រកួត​នេះ និង​​ហ៊ាន​ភ្នាល់​​​អ្នក​ប្រដាល់​អាមេរិក​រូប​នេះ​នឹង​វាយ McGregorឲ្យ​សន្លឹប់។ "ខ្ញុំ​សង្ឃឹម​ថា Floyd អាច​វាយ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​៦ ឬ​៧។ វា​គ្មាន​​អ្វី​ត្រូវ​សង្ស័យ​ទេ ហើយ​ខ្ញុំ​ក៏​ហ៊ាន​ភ្នាល់​លុយ​ដែរ។ ៩៩% Floydឈ្នះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ