ផល​ សោភ័ណ្ឌ៖​ ដៃ​គូ​គ្រប់​​ប្រទេស​សុទ្ធ​ជា​ឧបសគ្គ​​ធំ​នៅ​ស៊ីហ្គេម​

  • 2017-07-20 08:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​កម្ពុជា​ដែល​កម្រ​និង​ចាញ់​ ផល​ សោភ័ណ្ឌ​ ថា​បើ​និយាយ​ពី​ប្រទេស​ដែល​គិត​ថា​ជា​ឧបសគ្គ​ធំ​សម្រាប់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​មេដាយ​ស៊ីហ្គេម​នោះ​ គឺ​គេ​គិត​ថា​ទាំង​អស់​និង​ព្រោះ​ «យើង​ក៏​ចង់​បាន​មេដាយ​ គេ​ក៏​ចង់​បាន​ដូច​គ្នា​ ហេតុ​នេះ​គេ​យក​ខ្លាំង​ៗ​មក​ដូច​តែ​យើង​ដែរ»។​

កីឡាករ​ ផល​ សោភ័ណ្ឌ​ អាវខ្មៅខាងស្ដាំគេ

កីឡាករ​ ផល​ សោភ័ណ្ឌ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ធម្មតា​ព្រឹត្តិការ​ធំ​និង​តំណាង​ឲ្យ​ប្រទេស​ដូច​នេះ​ ប្រទេស​និមួយៗ​តែងតែ​ចង់​បាន​មេដាយ​ជូន​ប្រទេស​ជាតិ​របស់​ខ្លួន​ ដូច្នេះ​មុន​និង​គេ​ដាក់​កីឡាករ​មួយៗ​មក​ប្រកួត​សុទ្ធតែ​ជា​ជើង​ខ្លាំង​ហើយ។​ សម្រាប់​គេ​( សោភ័ណ្ឌ)​យល់​ឃើញ​ថា​ មាន​តែ​ការ​ខំប្រឹង​ហ្វឹកហាត់​និង​មិន​ធ្វេស​ប្រហែស​នៅ​ពេល​ប្រកួត​នោះ​ទេ​ ទើប​អាច​រក​មេដាយ​បាន។​

ប្រដាល់​មក​ពី​ក្លឹប​ តាឡីដំរីមានរិទ្ធិ​ រូប​នេះ​បន្ត​ទៀត​ថា​ បើ​និយាយ​ពី​ក្ដី​សង្ឃឹម​គឺ​គេ​តែងតែ​មាន​សង្ឃឹម​លើ​ខ្លួន​ឯង​ជា​និច្ច​ហ៊ាន​ថា​ត្រឹម​ ៥០% ​នោះ​ទេ​ ទុក​ ៥០% ​ ទៀត​លើ​ស្ថានភាព​ជាក់​ស្ដែង​ពេល​ប្រកួត​នៅ​ពេល​ខាង​មុខ។​ សម្រាប់​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​នេះ​គឺ​ផ្ដោត​លើ​តិចនិក​ប្រកួត​ខ្លាំង​និង​ហាត់​យក​ស៊ុហ្វ​ត្រៀម​ប្រកួត​ស៊ីហ្គេម​តែ​ម្ដង។​ ការ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​១ខែ​នេះ ​គេ​នឹង​ខិតខំ​រៀន​តិចនិក​ល្អ​ៗ​របស់​ប្រទេស​គេ​ យក​ទៅ​ប្រើ​នៅ​ពេល​ប្រកួត​នៅ​ខែ​ក្រោយ​នេះ។​

កីឡាករ​ ផល​ សោភ័ណ្ឌ​(ហ្វេសបុក)

កីឡាករ​ ផល​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ខាង​ប្រដាល់​គុន​ខ្មែរ​របស់​កម្ពុជា​ ហើយ​បច្ចុប្បន្ន​នេះ​ក៏​ជា​កីឡាករ​ជម្រើស​ជាតិ​កីឡា​ប្រដាល់​សកល​ផង​ដែរ​ គេ​នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៦៤គីឡូក្រាម ​នៅ​ស៊ីហ្គេម​ ខែ​សីហា​ ២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី​ខាង​មុខ​នេះ។ ​បច្ចុប្បន្ន​នេះ​ ផល​ សោភ័ណ្ឌ​ ពេជ្រ​ ម្ទេសខ្មាំង​ និង​ ហ្វីលីក​ កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ ១ខែ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម