ឃើញ​គំនូរ​ក្រវេមក្រវាមអ៊ី​ចឹង​ទេ ​តែ​តម្លៃ​វិញ​កប់

  • 2017-07-18 07:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​គំនូរ​មាន​ច្រើន​ប្រភេទ​ គំនូរ​ខ្លះ​ត្រូវ​បាន​​គូ​រដូច​រូប​ពិត​បេះ​បិត តែ​គំនូរ​ខ្លះ​ទៀត​គូ​រដោយ​ប្រើ​គំនិត​ច្នៃ​ប្រឌិត និង​ពឹង​ទៅ​លើ​អត្ថន័យ​បក​ស្រាយ ​ឯតម្លៃ​របស់​វា​ក៏​​ថ្លៃ​ទៅ​តាម​ការ​បក​ស្រាយ​នូវ​​អត្ថន័យ​​​របស់​វា​ផង​ដែរ។ ជាក់ស្ដែង​គំនូរ​ច្នៃ​ប្រឌិត​​​ដែល​គូ​រដោយ​បណ្ឌិត ​ឯម ​រៀម បើ​គេ​មើល​ដោយ​​ភ្នែក​ធម្មតា​ ​នោះ​គេ​ឃើញ​ត្រឹម​តែ​ភាព​ក្រវេមក្រវាមតែប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដែល​ត្រូវ​បាន​ពន្យល់​ពី​អត្ថន័យ ​​និង​ខ្លឹមសារ​​របស់​វា​ទើប​បាន​ដឹង​ថា​វា​គឺ​ជា​គំនូរ​ល្អ និង​ស័ក្តិ​សម​ទទួល​បាន​តម្លៃ​ខ្ពស់​។

គំនូរ​ដែល​ប្រិយមិត្ត​​មើល​ឃើញ​ ​​ប្រតេក​ប្រតាក​ពាស​វាល នៅពីក្រោយ​បណ្ឌិតច្នៃម៉ូដនេះ​ មាន​តម្លៃ​​ប្រមាណ ​៣ ០០០ ដុល្លារ​អាមេរិក គូរដោយ​បណ្ឌិតច្នៃម៉ូដ ឯម រៀម ដែល​ទើប​តែ​ទទួល​បាន​ពាន​ផ្នែក នៅ​ក្នុង​កម្មវិធី Asean Art & Craft Award 2017 ផ្នែក​សិល្បៈ​អត្ថាមក្ម បែប​អរូបី។​​​​​​​

“គេ​ថា​គូ​រូប​​អីអ៊ីចឹង​​ទេ តែ​លក់​ថ្លៃអី​ថ្លៃ​ម្ល៉េះ​ដល់​១ផ្ទាំង ​៣ពាន់ដុល្លារ គេ​ថា ខ្ញុំ​ក៏​ចេះ​គូ​រដែរ អ្នក​ណា​ក៏​ចេះ​គូ​រដែរ ក៏​ប៉ុន្តែ​ការ​បក​ស្រាយ​វា​មិន​មាន​អ្នក​ណា​ចេះ​ទេ អ៊ីចឹង​រូប​គំនូរ​ទាំង​នេះ​ខ្ញុំ​ចង់​និយាយ​ពី​​ទេស​ភាព​។ ទេស​ភាព​មិន​ចាំ​បាច់​ទាល់​តែ​យើង​គូរ​វាល​ស្រែ​វាល​ស្រូវ ដើម​ត្នោត​មាន​គោ​មាន​ក្របី​ទេ" បណ្ឌិត ឯម រៀម បញ្ជាក់​៕

ចុចអាន៖

អត្ថបទៈ ប៉ូ សាគុន