រឿង​ "ស្រីតូចចង្កៀងកែវ" នឹង​ចេញ​រដូវកាល​ថ្មីម្ដងទៀត ឯតួឯកវិញស្អាតៗកប់ហ្មង

  • 2017-07-18 08:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ភាគ​ច្រើន​ប្រហែល​ជា​ចាំ​បាន​រឿង​ភាគ​ថៃ​ "ស្រីតូចចង្កៀង​កែវ​” ដែល​ធ្លាប់​បញ្ចាំង​ជូន​ទស្សនា​កាល​ពី​ជិត​ ២០​ឆ្នាំ​មុន។

ភាពយន្ត​មួយ​នេះ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០០២​ មាន​ការ​ចូលរួម​សម្ដែង​ដោយ​ លោក​ Poh Nattawut និង​តារា​ស្រី​ Kat Katreeya ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ​ជា​ច្រើន។ រហូត​ដល់​ឆ្នាំ​ ២០០៤ រឿង​ភាគ​នេះ​ត្រូវ​បាន​យក​មក​ផលិត​ម្ដងទៀត សម្តែងដោយ​​តួ​អង្គ​ថ្មី​ គឺ​ លោក​ Tle Tawan និង​នាង​ Poo Praiya។ មិនទាន់​ចប់​ទេ​ ​ក្នុង​ឆ្នាំ​ ២០១២​ រឿង "ព្រះនាង​តូចចង្កៀង​កែវ” បាន​បង្ហាញ​មុខ​សាជាថ្មី​ និង​មាន​ការ​សម្ដែង​ដោយ​ លោក​ Off Chanapol និង​នាង​ Fern Pimchanok ។

ឆ្នាំ ២០០២
ឆ្នាំ​ ២០០៤
ឆ្នាំ ២០១២

ដោយ​ឡែក​កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ព័ត៌មាន​មួយ​បាន​លេចឮថា​ រឿង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​ នឹង​ត្រៀម​ចេញ​រដូវ​កាល​ថ្មី​មួយ​ទៀត​ ជា​រដូវ​កាល​ទី​ ៤។ រីឯ​តួ​ឯក​ប្រុស​ស្រី​សម្រាប់​រដូវ​កាល​ថ្មី​នេះ​គឺ​ កំលោះ​សង្ហា​ Donut Phattharapon និង​នាង​ Pimmy Pimprapa។

តួឯកប្រុស (លោក Donut Phattharapon)
តួឯកស្រី (នាង Pimmy Pimprapa)

ចំពោះ​ប្រិយមិត្ត​​ដែល​​ខកខាន​​មិន​បាន​​ទស្សនា​ រដូវ​កាល​មុនៗ និង​​ចង់​ដឹងថា​រដូវកាល​ថ្មីនេះ រឿង "ស្រីតូច​ចង្កៀង​កែវ" មានអ្វីប្លែក​ សូម​រង់ចាំ​ទស្សនា​ទាំងអស់​គ្នា៕

ចុចអាន៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី