អ៊ុំ​ ចំរើន៖​ មាន​សង្វៀន​ច្រើន​ កីឡាករ​សប្បាយ​ចិត្ត​និឹងឡើង​ប្រកួត

  • 2017-07-19 03:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​មក​ពី​ខណ្ឌ​ដង្កោ​ អ៊ុំ​ ចំរើន​ ថា​ការ​រីក​ដុះដាល​សង្វៀន​ប្រកួត​ជា​បន្តបន្ទាប់​ដូច​នេះ​ ជា​ការ​ល្អ​មួយ​សម្រាប់​កីឡាករ​ កីឡា​ការិនី​គ្រប់​រូប​មាន​ឱកាស​ច្រើន​សម្រាប់​ឡើង​ប្រកួត​ទទួល​បាន​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​បាន​ប្រសើរ​ជាង​មុន។​

កីឡាករ​ អ៊ុំ​ ចំរើន​

កីឡាករ​ អ៊ុំ​ ចំរើន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាល​ណា​មាន​កម្មវិធី​ប្រកួត​តាម​សង្វៀន​ច្រើន​ដូច​នេះ​ ជា​ឱកាស​ដល់​កីឡាករ​ក្មេងៗ​ខំប្រឹង​បង្កើន​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​បាន​ឡើង​ប្រកួត​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​រឹតតែ​ខ្លាំង។​ មាន​កីឡាករ​ច្រើន​ ហើយ​មាន​សង្វៀន​ច្រើន​ទៀត​នោះ​ គឺ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ប្រកួត​ញឹកញាប់​ កាល​ណា​បាន​ឡើង​សង្វៀន​ច្រើន​​ក៏​បាន​ប្រាក់​ច្រើន​ សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ឬ​អាច​ធ្វើ​ឲ្យ​ជីវភាព​រឹតតែ​ប្រសើរ​ជាង​មុន។​ បើ​ពី​មុន​មាន​កីឡាករ​ច្រើន ​តែ​មិន​សូវ​មាន​ប៉ុស្តិ៍​សម្រាប់​ឡើង​ប្រកួត​ ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​ជា​ចង់​ហ្វឹកហាត់​ និង​ជីវភាព​លំបាក​ខ្លះ​ព្រោះ​ប្រកួត​បាន​តិច​តួច រក​លុយ​បាន​តិច​តួចដែរ។​

កីឡាករ​ អ៊ុំ​ ចំរើន​

កីឡាករ​ក្រមុំ​តែង​ខ្លួន​រូប​នេះ​បន្ត​ថា​ កាល​ពី​មុន​កីឡាករ​ខ្លួន​ឯង​ដើរ​សុំ​ប៉ុស្តិ៍​គេ​ឡើង​ប្រកួត​ តែ​ឥលូវ​ឲ្យ​តែ​ពួក​គេ​មាន​សមត្ថភាព​ ប្រកួត​បាន​ល្អ​នោះ​ ខាង​ស្ថានីយ​ទូរទស្សន៍​នឹង​សុំ​យក​ទៅ​ប្រកួត​តាម​ប៉ុស្តិ៍​ ឬ​សង្វៀន​របស់​គេ​តែ​ម្ដង។​ ចំរើន​ ក៏​បាន​ដាស់តឿន​ដល់​កីឡាករ​ផ្សេងៗ​ ក៏​កុំ​ឲ្យ​ភ្លេច​ខ្លួន​ឬ​ធ្វេស​ប្រហែស​មិន​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​សោះ​ ព្រោះ​បើ​កីឡាករ​ប្រកួត​មិន​ល្អ​នោះ​ ទោះ​មាន​សង្វៀន​ច្រើន​ក៏​គេ​មិន​យក​ទៅ​ប្រកួត​នោះ​ដែរ។​

សង្វៀនប្រកួតប្រដាល់

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៦​ កន្លង​ទៅ​នេះ​ទូរទស្សន៍​ CNC​ ទើប​បង្កើត​សង្វៀន​ប្រដាល់​ថ្មី​មួយ​ទៀត​ ហើយ​សម្រាប់​សង្វៀន​ទាំង​អស់​រួម​មាន​ ស្ថានីយ​ទូរទស្សន៍​ PNN​ ១សង្វៀន​ CNC​ ៣សង្វៀន​ MYTV​ ១សង្វៀន​ បាយ័ន​ ៤សង្វៀន​ TV5​ ១សង្វៀន​ និង​ អាស៊ីអាគ្នេយ៍​ ៤សង្វៀន​ផង​ដែរ​ សរុប​ទាំង​អស់​ ១៤សង្វៀន​ប្រកួត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី