អេម​ហ្មង! វី យ៉ារ៉ូ ប៉ះ សុខ សោម៉ាវត្តី លើក​ដំបូង​ ហើយ​ធ្វើ​​តួឯក​ទៀត​

  • 2017-07-19 02:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វី យ៉ារ៉ូ បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​តែ​​សម្ដែង​​ភាពយន្ត​មួយ​ជា​មួយ​អ្នក​នាង សុខ សោម៉ាវត្តី ដែល​ជំនួប​នេះ​គឺ​ជា​​លើក​ដំបូង​របស់​ខ្លួន​ក្នុង​អាជីព​សិល្បៈ អ្វី​ដែល​ពិសេស​នោះ​​តារា​សម្ដែង​រូប​នេះ​បាន​ថែម​ទាំង​គ្រងតំណែង​តួឯក​ទៀត​​ផង។

យ៉ារ៉ូ បាន​ឲ្យ​ដឹង​ថា រឿង​ដែល​លោក​កំពុងតែ​ថត​នោះ​មាន​ចំណង​ជើង​ថា រឿង" ដាណេ និង កាហ្វេ​ឡាតេ" ដែល​ភាពយន្ត​មួយ​​បែប​កំប្លែងៗ និង ស្នេហា​​រ៉មែនទិច។ ក្នុង​សាច់​រឿង​​លោក​ជា​​តួអង្គ​​បុរស​សង្ហា ហើយ​​​មាន​កែវ​កាហ្វេ​វេទន្ត​មួយ​ដែល​មនុស្ស​​​ភាគ​ច្រើន​ចូល​ចិត្ត ចំណែក​តួឯក​ស្រី អ្នក​សុខ សោម៉ាវត្តី មិន​ចូល​ចិត្ត​ខ្លួន​ឡើយ ហើយ​កាច់​​កុង​ជា​មួយ​គ្នា​រហូត​ដល់​ចប់​តែ​ម្ដង។

ពិធីករ​បាន​សម្តី​រូប​នេះ សូម​មិន​លម្អិត​សាច់​រឿង​ទាំង​មូល​​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត តែ​លោក​បាន​​បញ្ជាក់​ប្រាប់​​ថា រឿង​មួយ​​នេះ​មាន​ភាព​ទាក់​ទាញ​ខ្លាំង។ ជាង​នេះ​ទៅ​ទៀត​ក្រុម​ផលិត​​សុទ្ធតែ​មាន​ក្រុម​អ្នក​ជំនាញ​មក​ពី​បរទេស ដូច​នេះ​លោក​​សង្ឃឹម​ថា​ក្រោយ​ចាក់​បញ្ចាំង​នឹង​ទទួល​បាន​ការ​គាំទ្រ​​​ច្រើន​ជាក់​ជា​មិន​ខាន។

ងាក​មក​អារម្មណ៍​ការ​សម្ដែង​ជា​លើក​ដំបូង​ជា​មួយ អ្នក​នាង​សុខ សោម៉ាវត្តី វិញ យ៉ារ៉ូ និយាយ​ថា ខ្លួន​ទទួល​បាន​បទពិសោធន៍​ច្រើន។ លោក​លើក​ឡើង​ថា ដោយសារតែ សុខ សោម៉ាវត្តី ជា​តារា​ជើង​​​ចាស់ ដឹង​ពី​ការ​សម្ដែង​ច្រើន តារា​ស្រី​រូប​នេះតែងតែ​ណែនាំ​ពី​ចំណុច​​ខ្វះ​លោក​ជា​ច្រើន ហើយ​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​បាន​សម្ដែង​ជា​មួយ​គ្នា​បែប​នេះ។ បច្ចុប្បន្ន​​​ភាពយន្ត​ខាង​លើ​បាន​ដំណើរ​ការ​ថត​ជាង​៣០%​ហើយ គ្រោង​ចាក់​បញ្ចាំង​នៅ​​តាម​រោង​ភាពយន្ត​​​ក្នុង​អំឡុង​ខែ ​កញ្ញា ឬ ខែ តុលា ​ឆ្នាំ ២០១៧ ខាង​មុខ​នេះ។

ចាប់​​តាំង​ពី​បោះជំហាន​ចូល​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ២០១១មក វី យ៉ារ៉ូ ​បាន​សម្ដែង​ភាពយន្ត​បាន៦ រឿង​មក​ហើយ ក្នុង​មាន​រឿង"ស្នេហ៍៩", រឿង"កោះ​យើង​ក្រមុំ​សើច", រឿង"ម្ដាយ​ក្មេក​រើស​កូន​ប្រសា", រឿង"មន្ត​ស្នេហ៍​ប្រធាន​ថ្នាក់​តូច", និង រឿង"ស្រទន់​មន្ត​ស្នេហ៍"​ ដែល​ត្រៀម​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ CTN។ ក្នុង​ចំណោម​ភាពយន្ត​ដែល​លោក​បាន​ថត​ដូច​បាន​រៀបរាប់​មក​នេះ យ៉ារ៉ូ មិន​ធ្លាប់​សម្ដែង​តួឯក​​ទេ គឺ​ទើប​តែ​​រឿង" ដាណេ និង កាហ្វេ​ឡាតេ"​នេះ​ប៉ុណ្ណោះ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម