រឿង​ភាគ​ផលិត​ដោយ​ ខ្មែរ-ថៃ​ "អាថ៌​កំបាំង​ត្រី​សូល៍" ​ចំណាយ​ទុន​មិន​ធម្មតា!

  • 2017-07-19 02:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ភាគ​ខ្មែរ​ដំបូង​បំផុត​របស់​ស្ថានីយ​ទូរទស្សន៍ PNN គឺ​រឿង "អាថ៌​កំបាំង​ត្រី​សូល៍" ដែល​រួម​សហការ​២​ប្រទេស​រួម​គ្នា ទាំង​ក្រុម​ផលិត​និង​តារា​សម្ដែង។ មក​ដឹង​ពី​ខ្ទង់​ចំណាយ​​ក្នុង​ការ​ផលិត​របស់​វីដេអូ​ភាគ​ខ្នាត​ធំ​នេះ​ទាំង​អស់​គ្នា។

កញ្ញា ទូច បុប្ផា ប្រធាន​គ្រប់​គ្រង​ផលិត​កម្មវិធី​របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​លើក​ឡើង​ថា​ ដោយសារ​​រឿង​នេះ​ជា​រឿង​ភាគ​ដំបូង​ដែល​ផលិត​ដោយ​ PNN ផ្ទាល់ ដូច្នេះ​ទំហំ​ទឹក​ប្រាក់​និង​ក្រុម​ការងារ​ក៏​ត្រូវ​ច្រើន​តាម​នោះ​ដូច​គ្នា ជាពិសេស​គឺ​ក្រុម​ផលិត​ដែល​មក​ពី​ប៉ុស្តិ៍​​លេខ​៣ថៃ តែ​ម្ដង។

“រឿង ត្រី​សូល៍ នេះ​គឺ​យើង​ចំណាយ​ជិត​ ៦០០០​ដុល្លារ​អាមេរិក ក្នុង​១​ភាគ ហើយ​សរុប​ទាំង​អស់​មាន ៤០​ភាគ ការ​ចំណាយ​នេះ​ក្នុង​គោល​បំណង​មួយ​គត់​គឺ​ពង្រឹង​គុណភាព​វីដេអូ​ភាគ​ខ្មែរ" កញ្ញា បន្ត។

ការ​ចំណាយ​នៅ​ក្នុង​ការ​ផលិត​នេះ​គឺ​ចាត់​ទុក​ជា​តម្លៃ​ខ្ពស់​មួយ​បើ​ធៀប​ទៅ​នឹង​វីដេអូ​ភាគ​ខ្មែរ​ផ្សេង​ទៀត ដែល​ផលិតករ​​ធ្លាប់​បញ្ជាក់​មក​កាន់​ Sabay ថា​ជាទូទៅ​ចំណាយ​ចន្លោះ​ពី ៣០០០-៤០០០ ដុល្លារ​អាមេរិក។

ចុចអាន

Credit: PNN

រឿងនេះ​ដែរចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​កម្ពុជា និង​ថៃ​ដូចជា​ កញ្ញា ស៊ិន យូ​ប៊ីន លោក ខាត់ វៃ​ហាំង កញ្ញា​មឿង ផា​ណែ​ត លោក យឹម ណា​រ៉ា និង​តារាថៃ ​កញ្ញា ម៉ៃ លោក ​ភី​ត​ ចំណែក ទីតាំង​​សំខាន់ៗ​ក្នុង​ការ​ថត​​គឺ​ទីក្រុង​ភ្នំពេញ រួម​ទាំង​ខេត្ត​មួយ​ចំនួន​​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ ហើយ​អាច​នឹង​ទៅ​ថត​ដល់​បរទេស​សម្រាប់​ប្លង់​មួយ​ចំនួន​ផង​ដែរ​ នេះ​បើ​តាម​​ប្រធាន​ក្រុម​ផលិត​ខាង​លើ​បញ្ជាក់៕​

អត្ថបទ៖ Samedy