លេង​សើច​ម៉េច​បាន! មាន​លុយ​ត្រឹម ៥ ៥៥៥ដុល្លារ ក៏​អាច​ទិញ​ឡាន​ស៊េរី ២០១៧ ជិះ​បាន​ដែរ

  • 2017-07-19 09:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លែង​បារម្ភ​រឿង​ទិញ​ឡាន​មួយ​ទឹក ដោយ​ពិបាក​ត្រូវ​ការ​អ្នក​ជំនាញ​ជួយ​ពិនិត្យ​រថយន្ត និង​ត្រូវ​ជួស​ជុល​កែ​តម្រូវ​ទៀត​ហើយ ដោយ​សារ​ក្រុមហ៊ុន​តូយ៉ូតា ខេមបូឌា (Toyota) មាន​ការ​ផ្ដល់​ជូន​ពិសេស សម្រាប់​សេវាកម្ម​បង់​រំលស់​រថយន្ត​ស៊េរី​ថ្មី ២០១៧ ដោយ​បង់​មុន​ត្រឹម​តែ ៥ ៥៥៥ដុល្លារ សម្រាប់​ឡាន Toyota Vios 2017 និង Toyota Avanza 2017

មិន​តែ​ប៉ុណ្ណោះ អ្នក​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​រៀបចំ​ឯកសារ (Admin Fee) ហើយ​ថែម​ទាំង​ទទួល​បាន iPad mini 3 មួយ​គ្រឿង​បន្ថែម​ទៀត​ផង។ សម្រាប់​អ្នក​មាន​លុយ​ខ្ទង់ ១០ ០០០ដុល្លារ អាច​ទិញ​បាន​រថយន្ត Toyota Corolla 2017, Camry 2017, Hilux Revo 2017 និង Fortuner 2017 ហើយ Toyota ក៏​ផ្ដល់​ជូន iPhone 7 មួយ​គ្រឿង​ផង​ដែរ។

តោះ​បើ​ចាប់​អារម្មណ៍​ប្រញាប់​ទៅ​រក​មើល ព្រោះ​ប្រូម៉ូសិន​នឹង​បញ្ចប់​ចុង​ខែ​កក្កដា​នេះ​ហើយ។ អាច​ទាក់ទង​ការិយាល័យ​ផ្នែក​លក់​ទាំង ៣ ទីតាំង​នៅ​ភ្នំពេញ (​ទឹកថ្លា បាក់​ទូក បូកគោ) សាខា​ខេត្ត​បាត់​ដំបង និង​សៀមរាប​បាន ឬ​ទូរសព្ទ​ទៅ ០១៧ ៣៣៣ ៥០៣/០១៧ ២២២ ៥៣២៕

​ ​ ​ ​ ​ ​

ដោយ៖ វិទូ