Atl Madrid មិន​ទាន់​ចង់​បាន Costa ពេល​នេះ​ទេ ព្រោះ​ហេតុផល​មួយ

  • 2017-07-20 02:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Atletico Madrid  លោក Enrique Cerezo បាន​ចេញ​មក​និយាយ​បិទ​ពាក្យ​លេច​ឭ​​ទាំង​ឡាយ​​អំពី​​ ក្លឹប​​ចង់​បានDiego Costa វិញ ពី​ក្រុម Chelsea។

Costa បាន​បង្ហាញ​ចេតនា​ចង់​ត្រលប់​ទៅ​អតីត​ក្លឹប​ចាស់​វិញ Atletico Madrid ត្បិត​បាន​ជួយ​តោខៀវ​ Chelsea លើក​ពាន  Premier League កាល​ពី​រដូវ​កាល​មុន​ក៏​ដោយ។ កាល​ពី​ផ្ដើម​សប្ដាហ៍ កីឡាករ​វ័យ​២៨​ឆ្នាំ​​បាន​ពាក់​អាវ Atletico រាំ​លេង​យ៉ាង​រីករាយ​ អំឡុង​ពេល​ជប់លៀង និង​បាន​តែ​និយាយ​ឌឺដង​ដាក់​លោក Conte ទៀត។

ប៉ុន្តែ​លោក Cerezo​ បាន​ចេញ​មក​​និយាយ​ថា កីឡាករ​អេស្ប៉ាញ​​ដើម​កំណើត​ប្រេស៊ីល​រូប​នេះ​​កំពុង​ស្ថិត​នៅ​គម្លាត​ងាយ​នៃ​ការ​ចង់​បាន​របស់​ក្លឹប ខណៈ Atletico ជាប់​បម្រាម​មិន​ឲ្យ​ដោះដូរ​កីឡាករ​ដល់​ខែ​ មករា។ " Costa ពេល​នេះ​ជា​កីឡាករ​របស់ Chelsea ហើយ​អ្នក​ដឹង​ហើយ​ថា​​ពួក​យើង​មិន​អាច​នាំ​ចូល​កីឡាករ​បាន​ក្នុង​រយៈពេល​វែង ដោយ​សារ​បម្រាម។ ប៉ុន្តែ​គេ​នឹង​អាច​ត្រលប់​មក​អេស្ប៉ាញ​វិញ​នៅ​ថ្ងៃ​ណា​មួយ។ Mardrid ជា​កន្លែង​ល្អ​ដែល​គេ​គួរ​មក"៕ ​​

លោក Enrique Cerezo

ចុចអាន៖

គ្រូ​ U23 កម្ពុជា ថា ​កត្តា​តែ​ម្យ៉ាង​គត់​ដែល​​នាំ​ឲ្យ​​ស្មើ​ចិន​យប់មិញ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម