​តារា​ស្រី​កូរ៉េ​ ១០រូបនេះ មាន​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ Instagram ច្រើន​ជាង​គេ​

  • 2017-07-20 03:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​គឺ​ជា​វត្ថុ​មួយ​មិន​អាច​ខ្វះ​បាន​ដែល​បាន​ជួយ​វិស័យ​ K-Pop ហ្វេ​សិន និង​រឿង​ភាគ​កូរ៉េ​ឲ្យ​កាន់​តែ​ល្បី​រន្ទឺ​គ្រប់​ទី​កន្លែង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​តារា​ស្រី​កូរ៉េ​លំដាប់​កំពូល​ទាំង​នេះ​មាន​អ្នក​គាំទ្រ (Following) រហូត​ដល់​ទៅ​រាប់​លាន​នាក់​នៅ​ក្នុង​បណ្តាញ​សង្គម​ Instagram៕

នេះ​ជា​តារា​ស្រី​ K-Pop ទាំង​១០​រូប​ ដែល​មាន​អ្នក​ Follow នៅ​ Instagram ច្រើន​ជាង​គេ៖

១០. HyunA ៥.៥លាន​ followers

HyunA ជា​តារា​ចម្រៀង​ម្នាក់​ដែល​ល្បី​ខ្លាំង​ និង​ជោគជ័យ​​ទាំង​នៅ​ក្នុង​ក្រុម 4Minute និង​ជា​តារា​ចម្រៀង​ទោល។ ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​ និង​សមត្ថភាព​ច្រៀង​ដ៏​ពូកែ បាន​ធ្វើ​ឲ្យ​នាង​លេច​ធ្លោ​ជាង​គេ។​

៩. Krystal ៥.៧​លាន​ followers

Krystal ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ទាំង​អាជីព​ជា​អ្នក​ចម្រៀង​នៅ​ក្នុង​ក្រុម f(x) និង​ជា​តារា​សម្ដែង​មួយ​រូប។

៨. Sandara Park ៦លាន​​ followers

Sandara គឺ​ជា​សមាជិក​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​​ក្រុម​ចម្រៀង​ 2NE1 ល្បី​ទូទាំង​ពិភពលោក មិន​ត្រឹម​តែ​ប៉ុណ្ណោះ កម្មវិធី​នាង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​កាន់​តែ​ធ្វើ​ឲ្យ​នាង​ល្បី​មួយ​កម្រិត​ទៀត។

៧. CL ៦លាន​​ followers

មិន​ខុស​ពី​ Dara ទេ​ CL បាន​ជួយ​ 2NE1 ល្បី​កាន់​ខ្លាំង​ដោយ​សារ​តែ​សំឡេងដ៏​ប្លែក ​និង​ពីរោះ​របស់​នាង។ នាង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ពេល​​ដែល​នាង​បញ្ចេញ​បទ​ចម្រៀង​ "Lifted” នៅ​សហរដ្ឋ​អាមេរិក។

៦. Jessica Jung ៦.៣លាន followers

Jessica ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ទាំង​នៅ​កូរ៉េ​ និង​អន្តរជាតិ។ ជា​អ្នក​រចនា​ម៉ូដ​ និង​អ្នក​ចម្រៀង​ម្នាក់ Jessica តែង​តែ​បង្ហោះ​រូបភាព​ដំណើរ​កម្សាន្ត​បង្ហាញ​ប្រាប់​អ្នក​គាំទ្រ​នាង​ជានិច្ច​លើ​បណ្ដាញ​សង្គម​ Instagram។​

៥. miss A's Suzy ៦.៣​លាន​ followers

ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់ Suzy ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នាង​ទាំង​នៅ​លើ​ឆាក​ និង​លើ​កញ្ចក់​ទូរទស្សន៍។ អ្នក​គាំទ្រ​របស់ Suzy ដឹង​ច្បាស់​ថា​​ស្អី​ក៏​នាង​អាច​ធ្វើ​បាន​ដែរ។

៤.​ Yoona ៦.៥​លាន​ followers

រាប់​បញ្ចូល​ទាំង​ការ​ងារ​ផ្សាយ​ពាណិជ្ចកម្ម​ និង​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ Yoona គឺ​ពិត​ជា​មមាញឹក​ក្នុង​ការងារ​ណាស់។ នាង​តែង​តែ​មាន​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។

៣. Lee Sung Kyung ៦.៨លាន​ followers

Lee Sung Kyung ជា​តារា​ម្នាក់​ដែល​មាន​ទេពកោសល្យ​មិន​ធម្មតា។ ដោយ​សារ​តែ​ការ​សម្ដែង​របស់​នាង​ បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​កាន់​ច្រើន។

២. Park Shin Hye ៦.៩លាន​ followers

ដោយ​សារ​តែ​ការ​ជោគ​ជ័យ​ជា​ច្រើន​ក្នុង​អាជីព​ជា​អ្នក​សម្ដែង និង​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង​ Shin Hye គឺ​ជា​តារា​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​គ្រប់​ការងារ​ដែល​នាង​ធ្វើ។​​

១. Taeyeon ១០​​ លាន​ followers

នេះ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​ដែល Taeyeon ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​នៅ​តារាង​នេះ។ ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង ហើយ​ព្រម​ទាំង​ជា​កំពូល​​តារា​ម្នាក់​នៅ​ប្រទេស​កូរ៉េ។

ចុច​អានអត្ថបទ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ