អ៊ុំ​ សេរីរ័ត្ន៖​ «អ្នក​ខ្លាំង​ប៉ុនណា​ក៏​ដោយ​តែ​ខ្ញុំ​ក៏​មិន​ឲ្យ​អ្នក​លេង​ស្រួល​ទេ»​

  • 2017-07-20 03:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ដៃ​ទី១​របស់​ U-23​ កម្ពុជា​ អ៊ុំ​ សេរីរ័ត្ន​ មូលហេតុ​ដែល​ចិន​មិន​អាច​រក​គ្រាប់​បាល់​លើ​កម្ពុជា​បាន​ម្សិលមិញ​នេះ​គឺ​ ដោយ​សារ​តែ​ខាង​កីឡាករ​កម្ពុជា​ទាំង​អស់​មិន​បណ្ដោយ​ឲ្យ​ពួក​គេ​លេង​បាន​ស្រួល​នោះ​ទេ​ បើ​ទោះ​ជា​ក្រុម​ចិន​ខ្លាំង​យ៉ាង​ក៏​ដោយ។​

កីឡាករ​ អ៊ុំ​ សេរីរ័ត្ន​

កីឡាករ​ អ៊ុំ​ សេរីរ័ត្ន​ បាន​ឲ្យ​ដឹង​ក្រោយ​ការ​ប្រកួត​ថា​ U-23​ របស់​ចិន​ខ្លាំង​ ពួក​គេ​ព្យាយាម​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​រហូត​ និង​ពួក​គេ​ដឹង​ពី​របៀប​លេង​របស់​កម្ពុជា​ទៀត​នោះ​ ដូច្នេះ​គេ​នាំ​គ្នា​ចុះ​មក​សម្រុក​ប្រយុទ្ធ​ស្ទើរ​តែ​ទាំង​អស់​ ដោយ​គេ​ដឹង​ថា​នៅ​ពេល​បាល់​ដាច់​ទៅ​វិញ​ក៏​កម្ពុជា​រត់​ក៏​មិន​ទាន់​ ឬ​ឡើង​មិន​ទាន់​ទាំង​អស់​គ្នា​នោះ​ដែរ។​

កីឡាករកម្ពុជាអាវទឹកប៊ិច

អ្នក​ចាំ​ទី​ឆ្នើម​ខាង​លើ​បន្ត​ថា​ ខាង​កម្ពុជា​ក៏​មាន​ឱកាស​ម្ដង​ៗ​ដែរ​ តែ​ធ្វើ​មិន​បាន​ល្អ​ទេ​ ណា​មួយ​ខ្សែ​ការពារ​គេ​ល្អ​ទៀត​ ពួកគេ​បិទ​ខ្សែ​ប្រយុទ្ធ​របស់​កម្ពុជា​ជាប់​តែ​ម្ដង។​ បើ​ទោះ​ជា​ដឹង​ថា​ចិន​មាន​កម្រិត​បច្ចេកទេស​ល្អ​និង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ តែ​ខាង​កម្ពុជា​បានប្ដេជ្ញាចិត្តថា​នឹងខំប្រឹងឲ្យល្អ​បំផុត​ និង​​មិន​បណ្ដោយ​ពួក​គេ​លេង​ស្រួល​នោះ​ដែរ​ គឺ​ព្យាយាម​រំខាន​រហូត​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​មួយ​នេះ​មិន​អាច​រក​គ្រាប់​បាល់​បាន។​

កីឡាករកម្ពុជាអាវទឹកប៊ិច

គូ​បញ្ជាក់​ថា​ ការ​ប្រកួត​បើក​ឆាក​ជម្រុះ​ពាន​រង្វាន់​ 2018 AFC U23 Championship ​ពូល​ J​ ម្សិលមិញ​នេះ​មាន​២គូ​ គឺ​គូ​ទី១​ U-23​ ជប៉ុន​ ឈ្នះ​ U-23​ ហ្វីលីពីន​ 8-0​ ខណៈ​គូទី២​ U-23​ កម្ពុជា​ ស្មើ​ U-23​ ចិន​ ដោយ​លទ្ធផល​ 0-0​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម