យល់​កាន់​តែ​​​ច្បាស់​ពី ​ពាន​​បាល់ទាត់​​ជាតិ​ក្នុង​សាល​​ក្លៀ​ ឆ្នាំ​២០១៧​

  • 2017-07-20 04:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​​​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ក្នុង​សាល​​ក្លៀ​ឆ្នាំ​២០១៧ ​ឬ​ CLEAR NATIONAL FUTSAL CUP 2017 ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​​២៩​ កក្កដា​ ២០១៧ នេះ​ហើយ ​នៅ​ទី​លាន​ CLEAR Arena។ ជឿ​ជាក់​ថា​ អ្នក​និយម​តាម​ដាន​វិស័យ​កីឡា​បាល់ទាត់​ប្រហែល​ជា​មិន​ទាន់​យល់​ច្បាស់​ពី​របៀប​នៃ​ការ​ប្រកួត​ពាន​រង្វាន់​​បាល់ទាត់​ជាតិ​ក្នុង​សាល​ក្លៀ​នេះ​ឡើយ​ ពី​ព្រោះ​នេះ​ជា​​ពាន​​ក្នុង​សាល​ថ្មី​សន្លាង​លើក​ដំបូង​នាំ​មក​ជូន​ដោយ​ CLEAR​ Men សាប៊ូ​កក់​សក់​កម្ចាត់​អង្គែ​សម្រាប់​បុរស ឈាន​មុខ​គេ​លំដាប់​ពិភព​លោក។

ប្រកួត​ដំណាក់​កាល​ទី​១​

​​​​ពាន​រង្វាន់​​បាល់ទាត់​​ជាតិ​ក្នុង​សាល​​ក្លៀ​ ឆ្នាំ​២០១៧ ​​​លើក​ដំបូង​នេះ ​មាន​ក្រុម​ចូល​រួម​ទាំង​អស់​ ​២០ ​ក្រុម​ដែល​ត្រូវ​បាន​បែង​ចែក​ជា​ ​៤ ​ពូល​​គឺ ​ក្នុង​ ១ ​ពូល​មាន ​​៥ ​ក្រុម។ ដំណាក់​កាល​ទី​១ ​ជា​ការ​ប្រកួត​វគ្គ​សន្សំ​​ក្នុង​ពូល ​ដើម្បី​ស្វែង​រក​​ក្រុម​ខ្លាំង​​២ ​ដែល​មាន​ពិន្ទុ​ឈរ​លើ​គេ​ក្នុង​ពូល​នីមួយ​ៗ​​ សរុប​ពូល​ទាំង​៤​ ​ស្មើ​នឹង ​​​​៨​ក្រុម​ឡើង​វគ្គ ​១០ ​ក្រុម​ចុង​ក្រោយ។ ២​ក្រុម​ទៀត​ ត្រូវ​ប្រៀប​ធៀប​លទ្ធផល​ក្រុម​លេខ​៣ ​ក្នុង​ពូល​ A ជា​មួយ​ក្រុម​លេខ​៣ ​ក្នុង​ពូល​ B និង​ក្រុម​លេខ​៣ ​ក្នុង​ពូល​ C ជា​មួយ​ក្រុម​លេខ​៣ ​ក្នុង​ពូល​ D។ ​បន្ទាប់​ពី​ធ្វើ​ការ​ប្រៀប​ ២ក្រុម​​ដែល​មាន​​លទ្ធផល​ល្អ​ជាង​គេ ​នឹង​ឡើង​​​ទៅ​​វគ្គ​ ​១០ ​ក្រុម​ចុង​ក្រោយ។

​ប្រកួត​ដំណាក់​កាល​ទី​២​

នៅ​ដំណាក់​កាល​នេះ ​ក្រុម​​​ខ្លាំង​​ទាំង​១០ ​​ត្រូវ​បែង​ចែក​ជា ​២ ​ពូល​​ គឺ​ពូល​ A និង​ពូល​ B​ ដែល​ពូល​នីមួយ​ៗ​មាន ​៥ ​ក្រុម។ ​​ក្រុម​តាម​ពូល​​ទាំង​ពីរ​នេះ ​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ ​ដើម្បី​ស្វែង​រក​អ្នក​​ដែល​មាន​ពិន្ទុ​​ខ្ពស់​ជាង​គេ​ពីរ​ក្រុម​ឡើង​ទៅ​វគ្គ​ខ្វែង​ ឬ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្រុម​លេខ​​១​ក្នុង​ពូល​ A ត្រូវ​ជួប​ក្រុម​លេខ​២​ក្នុង​ពូល​ B ខណៈ​ក្រុម​លេខ​១​ក្នុង​ពូល​ B ត្រូវ​ជួប​ក្រុម​លេខ​​២​ ក្នុង​ពូល​A។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ​​ក្រុម​ចាញ់​ប៉ះ​ក្រុម​ចាញ់​ ដើម្បី​ស្វែង​រក​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ និង​ក្រុម​ឈ្នះ​ត្រូវ​ប៉ះ​ក្រុម​ឈ្នះ​ ដើម្បី​ស្វែង​រក​ក្រុម​ជើង​ឯក។

១០ ​ក្រុម​ចុងក្រោយ​ត្រូវ​លេង​ពាន​រង្វាន់​លីគ​ក្នុង​សាល​ក្លៀ​ឆ្នាំ​​ខាង​មុខ​

អ្វី​ដែល​ពិសេស​មួយ​ទៀត​ ​ក្រុម​ដែល​​ឆ្លង​ផុត​ដំណាក់​កាល​ទី​១ ​ទាំង​១០​ក្រុម​​ មាន​​ឈ្មោះ​រួច​ជា​ស្រេច​​ដើម្បី​​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​លីគ​បាល់ទាត់​ក្នុង​សាល​ជាតិ ​ដែល​សហព័ន្ធ​បាល់ទាត់​កម្ពុជា​គ្រោង​នឹង​រៀប​ចំ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ក្រោយ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ចាប់​ពូល​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ កន្លង​ទៅ​នេះ​ ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ឯក​ឧត្ដម​ សៅ​ សុខា​ ​មាន​​ប្រសាសន៍​​​ថា​ ការ​រៀប​ចំ​កម្មវិធី​ប្រកួត​បាល់ទាត់​ក្នុង​សាល​ជាតិ​ CLEAR​ ២០១៧ ​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម ​ត្រៀម​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​​ក្នុង​សាល​កម្រិត​​អាជីព​​នៅ​ឆ្នាំ​ក្រោយ។ លោក​មើល​ឃើញ​ថា​ បច្ចុប្បន្ន​​យុវជន​កម្ពុជា​មាន​ការ​ផុលផុស​ក្នុង​​ការ​ចូល​រួម​លេង​បាល់ទាត់​​ ពិសេស​គឺ​បាល់ទាត់​ក្នុង​សាល​នេះ​តែ​ម្ដង។

បញ្ជាក់​ថា​ ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ដំណាក់​កាល​ទី​១ ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ​ដល់​ ថ្ងៃ​ទី​​២៧​ ខែ​សីហា​ ឆ្នាំ​២០១៧​ និង​ការ​ប្រកួត​ដំណាក់​កាល​ទី​ពីរ ​ចាប់​ពី​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ ដល់​ថ្ងៃ​ទី​​​១៤​ ខែ​តុលា​ ឆ្នាំ​២០១៧។ ការ​ប្រកួត​ពាន​រង្វាន់​ CLEAR NATIONAL FUTSAL CUP 2017 នេះ​​ធ្វើ​នៅ​ទី​លាន​តែ​មួយ​គត់​គឺ​ CLEAR Arena​ ដែល​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ MyTV ​រៀង​រាល់​ចុង​សប្ដាហ៍៕

ក្រុម​តាម​ពូល​នីមួយ​ៗ​

ពូល​ A

  • Daun Penh FC

  • Panda FC

  • BA United

  • 3G FC

  • Neath Asia FC

ពូល​ B

  • UYFC Meanchey

  • VK United

  • Chanteak Keyla

  • Fan Sport FT

  • UYFC Komjaymear

ពូល ​ C

  • 7 Makara Youth

  • Snoul FT

  • Battambang Taveller

  • Daniel FC

  • Down Town Sport

ពូល​ D

  • Home Sport

  • Anachak Baitong

  • Emerald FC

  • OV Mal

  • IP FC

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម