វីដេអូ​រំជួល​ចិត្ត Morata ដើរ​លា​មិត្ត​រួម​ក្រុម Real Madrid ថ្ងៃ​ចុងក្រោយ

  • 2017-07-20 07:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​​រំជួល​ចិត្ត​​មួយ​សម្រាប់​អ្នក​គាំទ្រ Real Madrid បង្ហាញ​ពី​ខ្សែ​ប្រយុទ្ធ Álvaro Morata  បាន​ដើរ​លា​មិត្ត​រួម​ក្រុម​ទាំង​អស់​នៅ Real Madrid ​នៅ​លើ​ទីលាន​ហ្វឹកហាត់​ នា​ថ្ងៃ​ចុងក្រោយ​មុន​ចាកចេញ​ទៅ Chelsea ។

ត្បិត​មាន​ព័ត៌មាន​ច្រើន​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​នេះ​អាច​នឹង​ផ្ទេរ​ទៅ Man Utd ប៉ុន្តែ​​ចុងក្រោយ​គេ​បាន​សម្រេច​ចិត្ត​​ទៅ​ចូលរួម​ជាមួយ​ក្រម​តោ​ខៀវ​ Chelsea ដែល​មាន​មិត្ត​រួម​ជាតិ Petro នៅ​ទៅ​នោះ។ លក្ខខណ្ឌ​ផ្ទាល់ខ្លួន​និង​ធ្វើ​តេស្ត​សុខភាព​ Morata បាន​បំពេញ​រួចរាល់​អស់ហើយ​ ជាមួយ​ក្រុម​លោក Conte រង​ចាំ​ពេល​វេលា​លើ​អាវ​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ។

តាម​រយៈ​វីដេអូ​ជិត​២​នាទី អតីត​កីឡាករ Juventus រូប​នេះ​បាន​​ចូល​ទីលាន​ក្នុង​ឈុត​ហ្វឹកហាត់​របស់ Madrid ដើម្បី​​ធ្វើ​ការ​គោរព​លា​គ្រូ​បង្វឹក​ និង​មិត្ត​រួម​ក្រុម​ទាំង​អស់​ មុន​ពេល​ហោះហើរ​ទៅ​ប្រទេស​អង់គ្លេស​។ Álvaro Morata  ផ្ទេរ​ពី Real Madrid ទៅ Chelsea ក្នុង​តម្លៃ​៦០​លាន​ផោន៕ ​​

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ