ឡេន​កំពូល​ថ្លៃ​ទាំង ៥ មាន​ខ្លះ​តម្លៃ​រាប់​លាន​ដុល្លារ​

  • 2017-07-20 07:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​អ្នក​ថត​រូប​ ឬ វីដេអូ​​ ឡេន​ជា​​ឧបករណ៍​ជំនួយ​​ដ៏​សំខាន់​មួយ​ដែល​អាច​បំពេញ​តាម​​​តម្រូវ​ការ​​​របស់​ពួក​គេ​បាន។ ចំពោះ​តម្លៃ​វិញ​ ​ឡេន​ដែល​មាន​សមត្ថភាព​ខ្លាំង​អាច​ថ្លៃ​ដល់​រាប់​ម៉ឺន​ដុល្លារ ពោល​អាច​ថ្លៃ​ជាង​ម៉ាស៊ីន​ថត​ទៅ​ទៀត។ ប៉ុន្តែ​អ្នក​ប្រហែល​មិន​ជឿ​ទេ​ថា​មាន​ឡេន​ខ្លះ​តម្លៃ​ថ្លៃ​ដល់​ខ្ទង់​លាន​ដុល្លារ​ឯណោះ។

១. Carl Zeiss 50 mm Planar F/0.7 តម្លៃ​ ២៣,១ លាន​ដុល្លារ

ឡេន​នេះ​ផលិត​ឡើង​សម្រាប់​ឲ្យ​អង្គការ​ណាសា​​ប្រើ​ក្នុង​បេសកកម្ម​ហោះ​ទៅ​ឋាន​ព្រះចន្ទ​ក្នុង​ឆ្នាំ​ ១៩៦៦ ហើយ​ប្រើ​សម្រាប់​ថត​តំបន់​ឆ្ងាយៗ​លើ​ឋាន​ព្រះចន្ទ។ សរុប​ទៅ​ឡេន​នេះ​មាន​ផលិត​តែ​ ១០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ដោយ​មាន​មួយ​រក្សា​ទុក​ដោយ​ក្រុមហ៊ុន Carl Zeiss, មាន​ ៦ ​លក់​ទៅ​ឲ្យ​អង្គការ​ណាសា និង ៣ ទៀត​លក់​ឲ្យ​អ្នក​ផលិត​កុន​ Stanley Kubrick។

២. Leica 1600mm f/5.6 Telephoto Len តម្លៃ​ ២ លាន​ដុល្លារ

​​​​​​​​​​​​​មាន focal length ប្រវែង​ដល់​ទៅ ១ ៦០០ ម.ម និង ទម្ងន់​ដល់​ទៅ ៦០ គីឡូក្រាម។ ឡេន​នេះ​ច្នៃ​សម្រាប់​ព្រះរាជបុត្រ​​​ Sheikh Saud Bin Mohammed Al-Thani នៃ​ប្រទេស​កាតា។ មិន​មាន​រូប​សន្លឹក​ដែល​ថត​ដោយ​ប្រើ​​ឡេន​នេះ​ត្រូវ​បាន​គេ​បញ្ចេញ​នោះ​ទេ។

៣. Nikkor 6mm f/2.8 Fisheye Len តម្លៃ​ ១៦ ម៉ឺន​ដុល្លារ

​​​​​​គោល​បំណង​នៃ​ការ​ផលិត​ឡេន​នេះ​​គឺ​ Nikon ចង់​​ឲ្យ​កាមេរ៉ា​អាច​មើល​ឃើញ​ផ្នែក​ខាង​ក្រោយ​របស់​វា ហើយ​ឡេន​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​តាំង​​បង្ហាញ​ Photokina ឆ្នាំ​ ១៩៧០។

៤. Canon 1200mm តម្លៃ​ ១២ ម៉ឺន​ដុល្លារ

ឡេន​ទម្ងន់​ ១៦,៥ គីឡូក្រាម​នេះ​មាន​បំពាក់​នូវ​​ម៉ូទ័រ​អេឡិចត្រូនិក​​សម្រាប់​ការ​ Auto-Focus។ ប្រវែង​ Focus ជិត​បំផុត​ដែល​ឡេន​នេះ​អាច​ធ្វើ​បាន​គឺ ១៤ ម៉ែត្រ។

៥. Zeiss Apo Sonnar T 1700mm តម្លៃ ១០ ម៉ឺន​ដុល្លារ

​​​​​​ឡេន​នេះ​​បាន​ជាប់​ជា​ឡេន​កាមេរ៉ា​ល្អ​ដាច់​គេ​នៅ​ឆ្នាំ ២០០៦ ដោយ​សារ​មាន​មុខងារ​ពិសេស​ជា​ច្រើន។​ យ៉ាងណាក្ដី​វា​មាន​ទម្ងន់​ដល់ ២៥៥ គីឡូក្រាម​ ដែល​ពិបាក​នឹង​ផ្លាស់​ទី​បំផុត៕​

ចុចអាន៖

ប្រភព៖ Success Story   ប្រែ​សម្រួល៖ សុខហេង