អ្វី​ខ្លះទៅជាចំណុច​ដូច និងខុស​គ្នា រវាង​រឿង "My Love From The Star" កូរ៉េ និង​ថៃ?

  • 2017-07-20 10:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ភាគ​ "My Love From The Star” គឺជា​រឿង​ភាគ​កូរ៉េ​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​មិនធម្មតា​ទេ​នៅ​ជុំវិញ​អាស៊ី​ ក៏​ដូចជា​នៅ​តាម​ប្រទេស​មួយ​ចំនួន​នៅ​ប៉ែក​អឺរ៉ុប​ផង​ដែរ។

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​រឿង​ភាគ​មួយ​នេះ​ នឹង​លើក​យក​មក​ផលិត​ជា​ថ្មី​ ជា​រឿង​ថៃ​ ហើយ​នឹង​ត្រៀម​ខ្លួន​បញ្ចាំង​លើ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣ថៃ។ រីឯ​តួ​ឯក​ប្រុស​ស្រី​ដែល​ដើរ​តួ​ក្នុង​រឿង​ "My Love From The Star” ថៃ​នេះ​មាន៖

  • Nadech Kugimiya (Do Min Joon)
  • Matt Peeranee (Cheon Song Yi)
  • Masu Junyangdikol (Lee Hee Kyung)
  • Eye Kamolned (Yoo Se Mi)

ដោយឡែក​ និយាយ​ពី​ចំណុច​ដូច​គ្នា​រវាង​ រឿងកូរ៉េ និងរឿងថៃ​វិញ​ មាន​ដូចជា៖

*តួប្រុស

១. ចំណុច​ដូចគ្នា៖

  • ទាំង​ Kim Soo Hyun និង​ Nadech សុទ្ធ​តែ​ជា​ប្រុស​សង្ហា​
  • ក្នុង​រឿង​គឺ​មិន​ចេះ​ញញឹម​ដូចគ្នា ហើយ​រស់​នៅ​លើ​ផែន​ដីយូរ​ឆ្នាំ​ណាស់
  • តួ​ប្រុស​មិន​បង្ហាញ​អារម្មណ៍ ថា​ខ្លួន​កំពុង​មាន​ចិត្ត​ស្រលាញ់​តួ​ស្រី​ទេ។

២. ចំណុច​ខុស​គ្នា៖

  • ប្រទេស​ខុស​គ្នា
  • Kim Soo Hyun ​គួរ​ឲ្យ​ស្រលាញ់​ជាង​ Nadech ខណៈ​ Nadech មាន​ភាព​រឹងមាំ​ និង​ហំហានជាង។
  • ដោយសារ​ខុស​ប្រទេស​ ដូចនេះ​សាច់​រឿង​អាច​ត្រូវ​កែ​ខ្លះ។

*តួស្រី

១. ចំណុចដូចគ្នា៖

  • ស្រស់​ស្អាត​ដូចគ្នា
  • ក្នុង​រឿង​ ប៉ិន​រអ៊ូ
  • ពូកែ​សម្ដែង

២. ចំណុច​ខុសគ្នា៖

  • ក្នុង​រឿង​កូរ៉េ តួ​ឯក​ស្រី​ ចាស់​ជាង​តួ​ប្រុស​ ដោយសារ​សម្រស់​តួ​ប្រុស​មិន​ខ្ចី​ចាស់​សោះ​ បើ​ទោះ​រស់​នៅ​លើ​ផែនដី​ជាង​ ៤០០​ឆ្នាំ​ទៅ​ហើយ​ក្ដី។

  • ក្នុង​រឿងថៃ​ តួ​ឯក​ស្រី​ មើល​ទៅ​ហាក់​ក្មេង​ជាង​តួ​ឯកប្រុស​ ទោះ​បី​ Matt មាន​អាយុ​ចាស់​ជាង​ Nadech ក៏​ពិត​មែន៕

ចុចអាន៖

-រឿង​ ស្រីតូចចង្កៀងកែវ នឹង​ចេញ​រដូវកាល​ថ្មីម្ដងទៀត ឯតួឯកវិញស្អាតៗកប់ហ្មង -MV បទ​ថ្មីក្នុង​រឿង និស្ស័យ​ស្នេហ៍​ប្រែវិញ្ញាណ ចេញជាផ្លូវការហើយ!

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី