ផ្លូវ​ការ​​ហើយ! ៣៤ ថ្ងៃ​​ទៀត Galaxy Note 8 បង្ហាញ​ខ្លួន​

  • 2017-07-21 01:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន​នេះ​ Samsung បាន​បង្ហោះ​​​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម​ Facebook ដែល​ជា​លិខិត​អញ្ជើញ​ចូល​រួម​កម្មវិធី​ Unpacked នៅ​ថ្ងៃ​ទី​ ២៣ ខែ​សីហា ឆ្នាំ ២០១៧ ខាង​មុខ។

លិខិត​អញ្ជើញ​មិន​បាន​បញ្ជាក់​ថា​ Samsung នឹង​ប្រកាស​ពី​អ្វី​ក្នុង​កម្មវិធី​ Unpacked នោះ​ទេ ប៉ុន្តែ​គេ​អាច​ដឹង​ថា​ជា​ការ​ប្រកាស​ចេញ​ Galaxy Note 8 ព្រោះ​ឃើញ​មាន​​ស្រមោល​ប៊ិច​ពណ៌​ខៀវ​ដែល​ជា​ប៊ិច​ S-Pen ប្រើ​ជា​មួយ​ត្រកូល​ Galaxy Note។

រូប Render ថ្មីចុងក្រោយបំផុតរបស់ Note 8

​​​​Galaxy Note 8 រំពឹង​ថា​នឹង​បំពាក់​អេក្រង់ Super AMOLED ទំហំ ៦,៣ អ៊ីញ​ដែល​មាន​សណ្ឋាន​ស្រដៀង​នឹង​អេក្រង់​ Galaxy S8 និង Galaxy S8+។ មិន​តែ​ប៉ុណ្ណោះ​មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 835 ឬ Exynos 8895 រួម​ជា​មួយ​នឹង​ RAM ទំហំ ៦ GB។ អ្វី​ដែល​ធ្វើ​ឲ្យ​ Note 8 ពិសេស​ជាង​ S8 នោះ​គឺ​មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​​ក្រោយ ដែល​អម​ដោយ​​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​នេះ​ផង​ដែរ។

​​ចំណែក​តម្លៃ​វិញ​​មាន​ប្រភព​មួយ​ចំនួន​លើក​ឡើង​ថា​អាច​ថ្លៃ​ដល់​ខ្ទង់​ ១ ០០០ ដុល្លារ​​ប៉ុណ្ណោះ។ យ៉ាងណាៗ​លក្ខណៈ​សម្បត្តិ​ដែល​រៀប​រាប់​ខាង​លើ​មិន​ទាន់​អាច​យក​ជា​ការ​បាន​នៅ​ឡើយ​ទេ មាន​តែ​ចាំ​ដល់​ពេល​ Galaxy Note 8 បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ៕

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង