​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​អាស៊ាន ​កម្ពុជា​គ្មាន​ទទួល​បាន​មេដាយ​១​សោះ

  • 2017-07-21 03:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​អាស៊ាន​លើក​ទី​៩​បាន​បិទ​បញ្ចប់​ហើយ ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០​ខែ​កក្កដា​ឆ្នាំ​២០១៧​នេះ ​នៅ​ប្រទេស​សិង្ហបុរី។

ប្រតិ​ភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ស៊ាន បូរ៉ាត ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​មាន​ចំនួន​សរុប​៥២​នាក់ ​លើ​៥​ប្រភេទ​កីឡា​រួម​មាន​អត្តពលកម្ម​ វាយសី​ ហែលទឹក​ វាយ​កូន​បាល់​ និង​វាយ​កូន​ឃ្លី​លើតុ។ ជា​លទ្ធផល​បច្ចេកទេស​អត្តពលិក​កម្ពុជា​ពុំ​ទទួល​បាន​មេដាយ​ពី​ការ​ប្រកួត​នេះ​ទេ​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​មាន​ការ​កើន​ឡើង​នូវ​គុណផល​កីឡា ​ដែល​ជា​ក្តី​សង្ឃឹម​នា​ការ​ប្រកួត​នៅ​ឆ្នាំ​២០១៨ ​ដែល​ម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ថ្ងៃ​ទី​២១ ​ខែ​កក្កដា នេះ ប្រតិភូ​កីឡា​កម្ពុជា​នឹង​ត្រលប់​មក​ដល់​មាតុប្រទេស​វិញ​ ដោយ​យន្ត​ហោះ​នឹង​ចុះចត​នៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀល៕

ចុចអានអត្ថបទបន្ដ៖

សឿយ​ វិសាល៖​ ប៉ះ​ជប៉ុន​ល្ងាច​នេះ​នឹង​ប្រឹង​ខ្លាំង​ជាង​ប្រកួត​ជា​មួយ​ចិន​ទៀត

ទេស​ សារិន៖​ លើក​ឡើង​ពី​ការ​តស៊ូ​ក្នុង​អាជីព​អាជ្ញា​កណ្ដាល​តាំង​ពី​ ២០០១​

អត្ថបទ៖ មុន្នីរម្យ