នារីថៃត្រូវគេដេញចេញពីតាក់ស៊ី ព្រោះមាត់ធុំក្លិនអាក្រក់

  • 2017-07-21 11:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងអាស្រូវ​ថ្មីមួយពាក់ព័ន្ធនឹងរថយន្តតាក់ស៊ី​​ក្នុងប្រទេសថៃបានផ្ទុះឡើង ដោយមាន​នារីសញ្ជាតិថៃ​ម្នាក់បានអះអាងថាខ្លួនត្រូវអ្នកបើកតាក់ស៊ីបណ្ដេញចេញពីរថយន្តដោយសារតែមានក្លិនមាត់មិនល្អ។

នារីដែលមានគណនី Facebook ឈ្មោះ​​ថា ครีมมี่ มูมู่ กูไม่รู้ กูติส បាន​លើក​ឡើង​ថា​នាងបានជិះតាក់ស៊ីចំណតរថយន្តក្រុង Mo Chit នាយប់ថ្ងៃពុធ ប៉ុន្តែអ្នកបើកតាក់ស៊ីបានឈប់នៅ​ហាង​មួយ​ក្បែរចំណងរថយន្តក្រុងដើម្បីទិញស្ករកៅស៊ូត និង បានហ៊ុចស្ករកៅស៊ូមួយឲ្យមកនាង។ នាងបន្តថាអ្នកបើកតាកស៊ីដូចជាលើសបន្តិចហើយ ព្រោះនាងអង្គុយនៅកៅអីក្រោយហើយថែមទាំងមិនបាននិយាយទៅកាន់អ្នកបើកតាក់ស៊ីសូម្បីមួយម៉ាត់។

នារីខាងលើបន្តទៀតថាអ្នកបើកតាក់ស៊ីខឹងនឹងនាងខ្លាំងពេលដែលនាងមិនព្រមយកស្ករកៅស៊ូ ហើយគាត់ថែមទាំងបានឈប់រថយន្តដើម្បីទម្លាក់នាងចុះទៀតផង។ មិនតែប៉ុណ្ណោះនៅសួររកលេខទូរសព្ទរបស់នាង ហើយនិយាយថា​​មិន​គួរជិះតាក់ស៊ីទេព្រោះក្លិនមាត់មិនល្អ។

ស្លាកលេខរថយន្តតាក់ស៊ី

រហូតមកទល់ពេលនេះសារលើ Facebook របស់នារីខាងលើទទួលបានចុចចែករំលែកតៗគ្នាដល់ទៅជាង ៣ ពាន់ដង ដោយមាន​អ្នកខ្លះសង្ស័យថាស្ករកៅស៊ូប្រហែលជា​មានផ្ទុកសារធាតុថ្នាំងងុយដេក។ ចំណែកអ្នកខ្លះទៀតបានផ្ដល់មតិថាគួរតែរាយការណ៍រឿងនេះទៅសមត្ថកិច្ច៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម