ចេញ​ហើយ កាល​បរិច្ឆេទ​ប្រកួត El Clasico នៅ La Liga

  • 2017-07-21 12:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​រវាង​ក្រុម​យក្ស​ទាំង​ពីរ​របស់​អេស្ប៉ាញ​ Real Madrid និង Barcelona ដែល​គេ​ឲ្យ​ឈ្មោះ​ថា El Clasico នៅ​ក្របខ័ណ្ឌ La Liga នៅ​​រដូវ​កាល​ក្រោយ​​បាន​ប្រកាស​ថ្ងៃ​ហើយ។

ក្រុម​ធំ​ទាំង​ពីរ​​នឹង​ប៉ះ​គ្នា​ជើង​ទី​១​នៅ​​ចុង​សប្ដាហ៍​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ​ ២០១៧​នា​កីឡដ្ឋាន Santiago Bernabeu ទឹក​ដី​របស់ Real Madrid។ ឯ​ជើង​ទី២​​​ពួក​គេ​នឹង​ប្រឈម​មុខ​គ្នា​នៅ​សប្ដាហ៍​ទី​៣៦ ថ្ងៃ​ទី ៦ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​កីឡដ្ឋាន  Camp Nou ។

​ក្របខ័ណ្ឌ La Liga នឹង​ចាប់​ផ្ដើម​សប្ដាហ៍​ដំបូង​នៅ​ថ្ងៃ​ទី ១៨ ខែ សីហា ឆ្នាំ​ ២០១៧ ស្របពេល Barca ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វាគមន៍ Real Betis​ ខណៈ Madrid ធ្វើ​ជា​ភ្ញៀវ​ទៅ​ដី Deportivo៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ