El Clasico ​ឆ្នាំ​នេះ ​នឹង​ធ្វើ​ឱ្យ Real Madrid ​កាន់​តែ​ពិបាក ព្រោះ​កៀក​ថ្ងៃ Club World Cup

  • 2017-07-22 03:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ​បាន​​ប្រកាស​ពី​កាល​វិភាគ​សម្រាប់​រដូវ​កាល La Liga ​ថ្មី​របស់​ខ្លួន​ហើយ​កាល​ពី​ម្សិលមិញ​នេះ ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២០​ខែ​ក្រោយ​ទៅ។

ខណៈ​ដែល​ជំនួប El Clasico ​រវាង Real Madrid ​និង Barcelona ​វិញ រដូវ​កាល​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ចុង​ឆ្នាំ​២០១៧ ​ដែល​ជា​ជើង​ទី​១​របស់​ពួកគេ ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Bernabeu ​របស់​អធិរាជ​ស។ ដោយ​ឡែក​សម្រាប់​ជើង​ទី​២​វិញ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​ខែ​ឧសភា​ឆ្នាំ​២០១៨​។

ចំពោះ​ជំនួប​ប្រចាំ​រដូវ​កាល​ខាង​លើ​នេះ ​អាច​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ដូចជា​យ៉ាប់​បន្តិច ព្រោះ​ថា​នៅ​ខែ​ធ្នូ​នេះ ​ពួកគេ​នឹង​ត្រូវ​ចូល​លេង​ពាន FIFA Club World Cup 2017 ​នេះ​ថែម​ទៀត ​ដោយ​ពាន​រង្វាន់​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦​ខែ​ធ្នូ ​នៅ​អារ៉ាប់រួម ពោល​គឺ​៤​ថ្ងៃ​មុន​ការ​ប្រកួត El Clasico ​កើត​ឡើង។ ខណៈ​ដែល Club World ​ក៏​ជា​ពាន​រង្វាន់​មួយ​ដែរ ​ដោយ​មាន​សុទ្ធ​តែ​​ក្លឹប​ជើង​ខ្លាំង​​ប្រចាំ​ទ្វីប​នីមួយ​ៗ​ចូល​រួម​ប្រកួត ដូច្នេះ Real Madrid ​មិន​អាច​ទុក​ជើង​កីឡាករ​ល្អ​ៗ​បាន​នោះ​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ