Conor McGregor ​នឹង​ទុក​លុយ​៧៥​លាន​ដុល្លារ​​បាន​ពី​ការ​ប្រកួត​ជាមួយ Floyd ​ឱ្យ​​កូន​ប្រុស​គេ

  • 2017-07-22 04:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​កីឡាករ​មិន​ដែល​ចាញ់ Floyd Mayweather ​និង​​ Conor McGregor ​អ្នក​វាយ UFC ​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៦​ខែ​ក្រោយ​នេះ​ហើយ ​នៅ​សហរដ្ឋ​អាមេរិក។

ដោយ​ជំនួប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ការ​ប្រកួត​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រក​បាន​ប្រាក់​ចំណូល​ដល់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។ និយាយ​ពី​ប្រាក់​បាន​ពី​ប្រកួត​នេះ ​Floyd ​គឺ​ជា​អ្នក​មាន​ភាគរយ​ខ្ពស់​ជាង Conor ​ដូច​កាល​កីឡាករ​អាមេរិក​រូប​នេះ​វ៉ៃ​ជាមួយ Manny Pacquiao ​អី​ចឹង។ មិន​ទាន់​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ប្រកួត​នេះ​បាន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​អ្នក​វិភាគ​បាន​លើក​ឡើង​ថា​អាច​នឹង​ឈាន​ដល់​៥០០​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ ព្រោះ​កីឡាករ​ទាំង​ពីរ​មាន​ភាព​ល្បី​ឈ្មោះ​និង​ធ្វើ​ឱ្យ​កក្រើក​ពិភព​លោក​ទៅ​ហើយ​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់។

ទន្ទឹម​នឹង​នេះ​ដែរ Conor ​បាន​និយាយ​រួច​ទៅ​ហើយ​ថា​ប្រាក់​ដែល​ខ្លួន​បាន​ពី​ការ​ប្រកួត​ជាមួយ Floyd ​នេះ នឹង​ទុក​តម្កល់​ក្នុង​ធនាគារ​របស់​កូន​ប្រុស​ទើប​កើត​របស់​ខ្លួន​ចំនួន ៧៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ឱ្យ​រូបគេ​ធំ​ឡើង​ស្រណុក​សុខ​ស្រួល។ មិន​តែ​ប៉ុណ្ណោះ ​ប្រាក់​នេះ​ Conor ​នឹង​ប្រាប់​ដល់​កូន​ថា ​វា​ជា​ប្រាក់​រក​បាន​ពី​អាជីព​សុចរិត​ ហើយ​បង្រៀន​កូន​ឱ្យ​ស្គាល់​ពី​តម្លៃ​នៃ​ការងារ មិន​មែន​ចេះ​តែ​ចាយ​អត់​ប្រយោជន៍​នោះ​ទេ៕

ប្រភព៖ boxofficemojo   ប្រែ​សម្រួល៖ មុន្នីរម្យ