បវ​រក​ញ្ញា​ពិភពលោក​ ​មក​ស្វែង​យល់​ពី​គម្រោង​ខុន​ដូកណ្តាល​ក្រុងមួយ​នៅខ្មែរ​

  • 2017-07-23 06:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរក​ញ្ញា​ពិ​ភព​លោក​ប្រចាំឆ្នាំ​២០១៦ Angela Bonilla ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ថ្ងៃទី​១១ ដល់​២៥ ខែ កក្កដា​ឆ្នាំ​២០១៧ បាន​អញ្ជើញ​ទៅ​ទស្សនា​និង​ស្វែង​យល់​អំពី​គម្រោ​ង​ខុន​ដូ​ឌឹ​ហ្គេ​ត​វ៉េ​(The GATEWAY) ជា​គម្រោង​អចលនទ្រព្យ​ដ៏​ធំ​និង​ល្បី​ឈ្មោះ​មួយ​ បន្ទាប់​ពី​បានហ្ស​ប​ភីង​នៅ​ហាង​POSH ដែល​មាន​ទីតាំង​​​ស្ថិត​​​នៅ​​​ជិត​​​ផ្សារ​​​ទំនើប​សូរិយា​ផង​ដែរ។

​លោក ឧក​ញ្ញ៉ា លី ឃុន​ថៃ នាយក​ប្រតិបត្តិ​របស់ The Gateway បាន​មាន​ប្រសាសន៍​​​ថា​​​ការ​អញ្ជើញ​បវ​រក​ញ្ញា​ពិភពលោក​ប្រចាំឆ្នាំ​២០១៦ មក​ទស្សនា គ​ម្រោង​The Gateway នេះ​គឺ​ចង់​​​បង្ហាញថា​កម្ពុជា​មានកា​រ​អភិ​វ​ឌ្ឍ​ស្ទើរគ្រ​ប់​វិ​ស័​យ​ដូចជា​ផ្នែក​សេដ្ឋកិច្ច ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វាយនភណ្ឌ ទេសចរណ៍​ជាពិសេស​វិស័យ​សំ​ណង់​និង​​​អចល​ន​ទ្រ​ព្យ​។​​​ម្យ៉ាង​​​ទៀត​​​ចង់​បង្ហាញ​ថា​កម្ពុជា​មាន​​​សមត្ថភាព​កសាង​អគារ​ខ្ពស់ៗ​មិន​ចាញ់​បរទេស​ឡើយ​។​​​នេះ​ក៏​​​ជា​​​ក៏​ជា​ឱកាស​មួយ​បាន​ស្វែង​យល់​និង​ផ្លាស់ប្តូរ​វ​ប្បធ​ម៌​ទៅវិញ​ទៅ​មក​រវាង​កម្ពុជា បវរ​កញ្ញា​រូប​នេះ។​

លោក​ឧកញ៉ា ​បាន​គូស​បញ្ជាក់ថា៖ "​ជា​មោទនភាព​និង​កិ​ត្តិ​យស​ណាស់​សម្រាប់​កម្ពុជា និង The GATEWAY ដែល​ទទួល​វត្តមាន​បវ​រក​ញ្ញា​លំដាប់​ពិ​ភព​លោក​ដូ​ច្នេះ​​​ហើយ​តាម​រយៈ​​​វត្ត​​​មាន​​​កញ្ញា​អេន​ជីឡា បូ​នី​ឡា នាពេល​នេះ អាច​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន ឬ​អតិ​ថិ​ជន​ដែល​​​មិ​​​ន​​​ទាន់​​​បាន​ស្គាល់​ខុន​ដូ​ឌឹ ហ្គេត​វ៉េ មក​ចាប់អារម្មណ៍​លើ​គ​ម្រោង​ខុន​ដូ​នេះ។"

សម្រាប់​គម្រោង​ខាង​លើ​នេះ ស្ថិតនៅ​ជិត​អគារ​និង​កន្លែង​សំខាន់ៗ ដូចជា​ទីស្តីការ​គណៈរ​ដ្ឋ​មន្ត្រី ក្រសួង​​​​ការពារជាតិ ម​ន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ថៃ ទី​ប្រជុំ​​​នៃ​​​សាលា​​​អន្តរ​​​ជា​​​តិលំ​ដាប់​ពិ​ភព​លោក​និង​សាកល​វិទ្យា​ល័​យ​ល្បីៗ និង ទីតាំង​សេដ្ឋកិច្ច​ធំៗ​​​ដែល​ជា​បេះដូង​​​នៃ​​​ទីក្រុង​​​ភ្នំពេញ​។ លក្ខណៈ​ពិសេស​ដែល​រំពឹងទុ​កមួយ​គឺ ផ្សារ​ទំនើប Parkson ជាប់​ទៅនឹង The Gateway ហើយ​បានគ្រោង​នឹង​ក្លាយជា​ផ្សារ​ទំនើប​ឈានមុខ​មួយ​ក្នុង​ប្រទេស​កម្ពុជា​។

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម