សុក សំណាង ស៊ុត​ឲ្យ​កម្ពុជា​ ឈ្នះ​ហ្វីលីពីន​១-០​​

  • 2017-07-23 13:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុក សំណាង មក​ពី​ព្រះ​ខ័នរាជ​ស្វាយរៀង​ស៊ុតបាន​១​គ្រាប់​ជួយ​ឲ្យ​ក្រុម​យុវជន​​កម្ពុជា​​យក​ឈ្នះ​ក្រុម​​យុវជន​​ហ្វីលីពីន​ដោយ​លទ្ធផល​​ ១-០ ​​ដើម្បី​ទទួល​បាន​​​៤​ពិន្ទុ​​ឈរ​​លេខ​៣​​ក្នុង​ពូល​ J នៃ​យុទ្ធ​នាការណ៍​ជម្រុះ​ពាន​រង្វាន់​ AFC U-23 Championship 2018 ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ។ កម្ពុជា​​បាន​ព្យាយាម​វាយសម្រុក​យ៉ាង​ខ្លាំង​តាំង​​ពី​វគ្គ​ទី​មួយ​រហូត​វគ្គ​ទី​ពីរ​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ​ពោល​គឺ​ច្រើន​តែ​យក​បាល់​ទៅ​ចាក់​ចោល។ ដល់​នាទី​ទី​៥៩ ទើប សុក សំណាង​ ស៊ុត​ទម្លាយ​សំណាញ់​ទី​​របស់​ហ្វីលីពីន​បាន​សម្រេច និង​ក្លាយ​ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​រក​គ្រាប់​បាល់​បាន​ពី​ព្រឹត្តិការណ៍​ដែល​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ។ ចំពោះ​ក្រុម​ហ្វីលីពីន​វិញ​បាន​វាយ​​បក​ម្តង​ម្កាល​ដែរ ប៉ុន្តែ​ក៏​ធ្វើ​មិន​បាន​សម្រេច​។

ក្រុម​កម្ពុជា

**​តារាង​ពិន្ទុ​ពូល​ J​** - **១ ចិន មាន​៧​​ពិន្ទុ​** - **២​ ជប៉ុនមាន​៦​​ពិន្ទុ**​ - **៣​ កម្ពុជា​មាន​៤​​ពិន្ទុ​** - **៤ ហ្វីលីពីន​ មាន​០​ពិន្ទុ**​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម