តោះ! ​រៀបចំ​វ៉ា​លី រួចហើយ​ទៅ​ប្រទេស​បារាំង​ជាមួយ​នឹង Audi

  • 2017-07-24 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ១៤ ខែ កក្កដា ឆ្នាំ ២០១៧ ដែល​ជា​ថ្ងៃ​ប្រារ​ព្វ​ធ្វើ​ពិធីបុណ្យ​បដិវត្តន៍​បារាំង ក្រុមហ៊ុន Audi ភ្នំពេញ នឹង​ចាប់ផ្ដើម​ធ្វើ​ការ​ផ្ដល់​ជូន​ដ៏​ធំ​សម្រាប់​អតិ​ថិ​ជន Audi Q7 ថ្មី​ទាំងអស់ ដោយ​​អញ្ជើញ​អតិ​ថិ​ជន​ទាំងនោះ​ឱ្យ​ចូលរួម​កម្មវិធី​ដ៏​សប្បាយរីករាយ​មួយ​ដែល​មាន​ឈ្មោះ​ថា ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង

លោក Antoine Jeanson ដែល​ជា​នាយក​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Audi ភ្នំពេញ (​ក្រុមហ៊ុន​នាំចូល​ផ្លូវការ​) បាន​បញ្ជាក់​ថា៖ “​ក្រុមហ៊ុន Audi ភ្នំពេញ នឹង​អញ្ជើញ​អតិ​ថិ​ជន​ចំនួន​បួន​នាក់​ដំ​បូ​ង​ឱ្យទៅ​កម្សាន្តនៅប្រទេស​បារាំង​”។

ជាក់ស្តែង​ដើម្បី​ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំងជាមួយ Audi បាន អតិ​ថិ​ជនត្រូវ​ធ្វើការ​បញ្ជា​ទិញ និង​ប្រគល់​រថយ​ន្ត​ជូន​អតិថិ​ជន​នៅ​ចន្លោះ​ថ្ងៃទី ១៥ ខែ កក្កដា ដល់​ថ្ងៃទី ២៨ ខែ​សីហា នូ​វ​រ​ថយ​ន្ត Audi Q7 3.0TFSI quattro ថ្មី​។ ការផ្ដល់ជូន​បែប​នេះ គឺ​សម្រាប់​តែ​អតិ​ថិ​ជន Audi Q7 ចំនួន ៤ នាក់​ដំបូង ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់តែ​ប៉ុណ្ណោះ​។

កម្មវិធី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ជាមួយ​នឹង Audi មានដូចជា៖

  • ការ​ហោះហើរ
  • ទិដ្ឋាការ
  • សណ្ឋាគារ
  • ការ​ទទួលទាន
  • និង​ថ្លៃ​ចំណាយ​គឺ​សម្រាប់​តែ​អតិ​ថិ​ជន​ម្នាក់​ដែល​ទិ​ញ​រ​ថយ​ន្ត Audi Q7 មួយ​គ្រឿង​តាម​កាលបរិច្ឆេទ​នៃ​កម្មវិធី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង របស់​ក្រុមហ៊ុន Audi ភ្នំពេញ​។

អំឡុង​ពេល​នៃ​កម្មវិធី​ធ្វើ​ដំ​ណើ​រ​ទៅ​ប្រទេស​បាំ​រាំង ជាមួយ​នឹង​ការ​ផ្ដល់រ​ង្វាន់​របស់​ក្រុមហ៊ុន Audi ភ្នំពេញ រថយ​ន្ត Audi Q7 3.0 TFSI quattro និង​លក់​ក្នុងតម្លៃ ១២៥,០០០.០០ ដុល្លារ​អា​មេ​រិ​ច។ ​

រថយ​ន្ត Audi Q7 3.0 TFSI quattro ផ្ដល់ជូន​នូ​វ​ថា​ម​ពល​កម្លាំង ៣៣៣ សេះ និង​កម្លាំង​បង្វិល​រហូតដល់ ៤៤០ Nm ។ រ​ថយ​ន្ត Audi Q7 3.០ TFSI quattro មាន​កម្លាំង​ស្ទុះ​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​រយៈពេល​ត្រឹមតែ ៦.៣ វិនាទី​តែ​ប៉ុណ្ណោះ​។ កម្រិត​ស៊ីប្រេង​ មាន​កម្រិត​តិច​រហូត​ដល់ទៅ ៧.៩ លីត្រ​ក្នុង ១០០ គីឡូម៉ែត្រ តាម​ការ​វាស់​ស្ទង់​នៅ​ក្នុង​តំបន់​អឺរ៉ុប​។ ដោយ​មាន​បណ្ដោយ​ជាង ៥ ម៉ែត្រ កៅអី​ចំនួន ៧ រថយ​ន្ត Audi Q7 SUV ធំ​ទូលាយ និងមាន​​ផាសុកភាព​សម្រាប់​មនុស្ស​ចំនួន​ប្រាំពីរ​នាក់ និង​កន្លែង​ដាក់​អីវ៉ាន់​របស់​ពួកគេ​។ រ​ថយ​ន្ត Q7 ផ្តល់​ការធានា​រយៈពេល​២​ឆ្នាំ​ដោយ​មិន​គិតពី​ចម្ងាយ​នៃ​ការ​បើកបរ៕

ទាក់ទង​ពត៌មានបន្ថែមតាម​ទូរសព្ទ​លេខ៖ 023 222204

ដោយ៖ ថា ម៉ាលីដា