គ្រូ​ជម្រើស​ជាតិ​ «​សម្រាប់​ខ្ញុំ​ចាញ់​អត់​បញ្ហា​ ឲ្យ​តែ​លេង​អស់​ពី​សមត្ថភាព តែ...​»

  • 2017-07-24 01:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Leonardo Vitorino គ្រូ​ជម្រើស​ជាតិ និង​ជា​គ្រូ​បង្វឹក​ក្រុម U23 កម្ពុជា​​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​កូន​ក្រុម​របស់​ខ្លួន​ ​ទោះ​យក​ឈ្នះ U23 ហ្វីលីពីន១-០​ កាល​ពី​យប់​មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ 2018 AFC U23 Championship ។

លោក Leonardo Vitorino (មុខ​គេ)

​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​មើល​ឃើញ​ថា កូន​ក្រុម​របស់​ខ្លួន​​ហាក់​លេង​មិន​អស់​សមត្ថភាព សម្រាប់​ជំនួប​​ពី​យប់​មិញ​នេះ។ ​​បើ​ទោះ​កីឡាករ​ទាំង​អស់​មាន​ការ​ហត់នឿយ​ ជា​មួយ​ការ​ប្រកួត​ញឹកញាប់ ​ហើយ​ពួគ​គេ​​បាន​ដឹង​​ថា កម្ពុជា​ឈ្នះ​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ត​ ប៉ុន្តែ​ក៏​​ត្រូវ​ការ​ជ័យជម្នះ​ ដែល​លេង​​អោយ​អស់​សមត្ថភាព​ដើម្បី​អ្នក​គាំទ្រ​ដែរ។

​«​សម្រាប់​ខ្ញុំ​ យើង​ចាញ់​ ចាញ់​ចុះ​ឲ្យ​តែ​លេង​អស់​ពី​សមត្ថភាព។ ប៉ុន្តែ​ប្រកួត​នេះ​ ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ ពេល​ឃើញ​កូន​ក្រុម​លេង​របៀប​នេះ​។ ខ្ញុំ​ស្គាល់​កីឡាករ​របស់​ខ្ញុំ...​ខ្ញុំ​ដឹង​ថា ពួក​គេ​មាន​សមត្ថភាព​អាច​លេង​បាន​ល្អ​ជាង​នេះ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​ចង់​​ឲ្យ​ពួក​គេ​លេង​អស់​ពី​ចិត្ត»។ ជា​សម្ដី​របស់​លោក Leonardo ។

​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​នេះ​កម្ពុជា​បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៣ ​ដោយ​ U23 ចិន​លេខ១ មាន​៧​ពិន្ទុ​, U23 ជប៉ុន​លេខ​ ២​មាន ៦​ពិន្ទុ និង​ U23 ហ្វីលីពីន​លេខ ៤​មាន០៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​