Danilo ប្រាប់​មូលហេតុ​ដែល​រើស​ Man City ចោល Chelsea

  • 2017-07-24 03:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City កាល​ពី​ម្សិលមិញ​បាន​ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​ Danilo ពី Real Madrid ក្នុង​តម្លៃ​ប្រមាណ​ ២៦,៥លាន​ផោន។

Danilo

កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​ចុះហត្ថលេខា​ចំនួន​៥​ឆ្នាំ​នៅ​ទឹកដី Etihad ហើយ​មុន​សម្រេច​ចិត្ត​មក​ទីនេះ​រូប​គេ​ត្រូវ​ក្លឹប​ជា​ច្រើន​ទាក់ទង​ពិសេស​គឺ​ Chelsea។ យ៉ាង​ណា​ក៏​ដោយ​ Danilo ដែល​អាច​លេង​ទាំង​តំបន់​ការពារ​ និង​បម្រើ​បាន​រើស​យក​ Manchester City ដោយ​សារ​មូលហេតុ​ចម្បង​មួយ។

ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​បាន​ឲ្យ​ដឹង​ថា៖ "មាន​សំណើ​ពី​ក្លឹប​ជា​ច្រើន​ចង់​បាន​រូប​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​ចង់​លេង​ក្រោម​​ការ​ដឹកនាំ​របស់​លោក​ Pep Guardiola ទើប​សម្រេច​ជ្រើស​យក​ Manchester City"។ អតីត​សមាជិក​របស់​ Santosផ្ទេរ​ទៅ​ Real កាល​ពី​ឆ្នាំ​ ២០១៥ ហើយ​ធ្លាប់​ឈ្នះ​ La Liga ២ដង, Champions League ២ ដង, UEFA Super Cup និង​ FIFA Club World Cup ម្ដង។

រាប់​ទាំង​ Danilo ផង​​ក្រុម​ Man City បាន​ចំណាយ​ជាង​ ១៥០​លាន​ហើយ​នៅ​រដូវ​ក្ដៅ​នេះ ​បន្ទាប់​ពី​ទិញ Kyle Walker ៤៥​លាន​ផោន, Bernardo Silva ៤៣​លាន​ផោន​ និង​ Ederson Moraes ៣៥លាន​ផោន៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន