ពាន​ KMH Champions League ​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ

  • 2017-07-24 03:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ធំ​បំផុត​នៅ​កម្ពុជា KMH Champions League ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​១​ម៉ឺន​ដុល្លារ​អាមេរិក ​បាន​រក​ឃើញ​ជើង​ឯក​ហើយ​គឺ​បាន​ទៅ​លើ​ក្រុម POSENCHEY FC។

POSENCHEY FC

KMH Champions League ​ដែល​មាន​ក្រុម​ចូល​រួម​រហូត​ដល់​៣២​ក្រុម ​ប្រកួត​ប្រជែង​អស់​រយៈ​ពេល​ជិត​១​ឆ្នាំ ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។ ដោយ​វគ្គ​ដណ្ដើម​យក​ពាន​នេះ ​ក្រុម​ POSENCHEY FC ​ត្រូវ​តតាំង​ជាមួយ​ក្រុម​ DAUN PENH FC ​ខណៈ​ដែល​ក្រុមANACHAK BAITONG FC ​និង​ប៉ះ​ក្រុម CHAN TEAK KEYLA FC ​ដណ្ដើម​យក​លេខ​៣។

DAUN PENH FC

ជា​លទ្ធផល​ក្រុម POSENCHEY FC ​ជា​អ្នក​ទទួល​បាន​ជើង​ឯក ​ដោយ​ឈ្នះ​ក្រុម DAUN PENH FC ​ក្នុង​លទ្ធផល ២-១ ​ខណៈ​ដែល​ក្រុម​ ANACHAK BAITONG FC ​ឈ្នះ​ក្រុម​ CHAN TEAK KEYLA FC ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។ ចំពោះ​ប្រាក់​រង្វាន់​នៃ​ពាន​នេះ គឺ​ក្រុម​លេខ​១ POSENCHEY FC ​ទទួល​បាន​ពាន​មួយ​អម​ជាមួយ​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ ​លេខ​២​បាន​ទៅ​លើ DAUN PENH FC ​ប្រាក់​រង្វាន់​៤​ពាន់​ដុល្លារ ​លេខ​៣​បាន​ទៅ​លើ​ក្រុម ANACHAK BAITONG FC ​ប្រាក់​រង្វាន់​២​ពាន់​ដុល្លារ ​និង​លេខ​៤​បាន​ទៅ​លើ​ក្រុម CHAN TEAK KEYLA FC ​ប្រាក់​រង្វាន់​១​ពាន់​ដុល្លារ។

ដោយ​ការ​ឈ្នះ​ពាន​រង្វាន់ KMH Champions League ​នេះ គឺ​ជា​ពាន​ទី​៣​ហើយ​សម្រាប់​ក្រុម POSENCHEY FC ​ពោល​គឺ​ក្រុម​ដឹក​នាំ​ដោយ​លោក ​ហុក សុចិត្រា ​មួយ​នេះ​លើក​ពាន Soccer league ​១ ​និង​ពាន KMH Cup ​១​បន្ថែម​ទៀត​ផង​ដែរ​កាល​ពី​ពេល​កន្លង​ទៅ។

POSENCHEY FC

ពានរង្វាន់​បាល់ទាត់​ KMH Champions League គឺ​ជា​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ពាក់​កណ្ដាល​អាជីព​ធំ​ជាង​បង្អស់​នៅ​កម្ពុជា ​ដោយ​រៀប​ចំ​ឡើង​ពី​មូលនិធិ​បាល់ទាត់​ (KMH Foundation) ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១៥ ​ដោយ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុម​បាល់ទាត់​ល្អ​ៗ ​និង​ធំៗ ​មក​ពី​ទូទាំង​រាជ​ធានី​ភ្នំពេញ។ ពាន​រង្វាន់​នេះ​ដែរ ​បង្កើត​ឡើង​ក្នុង​គោល​​បំណង​ចូល​រួម​លើក​កម្ពស់​និង​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា ​និង​ជា​​ស្នូល​វិជ្ជមាន​រួម​ចំណែក​ក្នុង​ការងារ​សង្គម តាម​រយៈ​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​បង្ហាញ​ទេព​កោសល្យ ​និង​សមត្ថភាព​របស់​ពួកគេ ​ព្រម​​ទាំង​ដើម្បី​ប្រមូល​ថវិកា​សប្បុរសធម៌​ដើម្បី​ជួយ​សង្គម​ផង​ដែរ។ ជាក់​ស្ដែង​ KMH Champions League ​រដូវ​កាល​ទី​១​កន្លង​ទៅ ​បាន​ប្រមូល​ថវិកា​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា៕

ចុចអានអត្ថបទបន្ដ៖

ស្រាយ​ចម្ងល់​រឿង ​ក្រុម​មីយ៉ាន់ម៉ា ​មាន​៦​ពិន្ទុ ​តែ​នៅ​ធ្លាក់​ចេញ ខណៈ​ក្រុម​ផ្សេង​មាន​ត្រឹម​៥​ពិន្ទុ​ជាប់

Zidane អត់​​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ចូល​សោះ​ ទោះ​ទើប​បាត់បង់​ Morata

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម