​​រដ្ឋ​​​សហការ​​​ជាមួយ​​​​​​ក្រុមហ៊ុន​​​​ធំ​​មួយ​​​​​​​​​ដើម្បី​​​​ពង្រឹង​​​​​សុវត្ថិភាព​​លើ​​​​​ប្រព័ន្ធ​អន​​​ឡា​ញ​

  • 2017-07-24 04:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​​​ចុះ​​​អនុសារណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ដ៏​​​ធំ​​​មួយ​​ រវាង​​​វិទ្យាស្ថាន​​​​ប្រៃសណីយ៍ ទូរ​គមនាគ​មន៍ បច្ចេកវិទ្យា​​​គមនាគ​មន៍ និង​​​ព័ត៌មាន (NIPTICT) នៃ​​​ក្រសួង​​​ប្រៃសណីយ៍​​​ទូរ​គមនាគ​មន៍​​​ក​ម្ពុ​​​ជា ជាមួយ​​​ក្រុមហ៊ុន​​​វៀត​​​ធែ​​​ល​​​កម្ពុជា ភី​​​ធី​​​អ៊ី អ៊ិល​​​ធី​​​ឌី ( VIETTEL Cambodia PTE.,LTD) (​​ក្រុមហ៊ុន​​​មិត្ត​​​ហ្វូន​​) បាន​​​ប្រព្រឹត្ត​​​​ទៅ​​​ក្រោម​​​អធិបតីភាព លោក ង្វៀន ថា​​​ញ់​​​ញឿ​​​ង អគ្គនាយក​​​ក្រុមហ៊ុន​​​វៀត​ធែ​ល​​​កម្ពុជា និង ប្រធាន​​​វិទ្យាស្ថាន​​​ប្រៃសណីយ៍ លោក សេង សុភាព​​​ ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​២០ កក្កដា ​២០១៧។

​​​កិច្ច​​​​ព្រម​ព្រៀង​​​នេះ​​​បាន​​​បង្ហាញ​​​អំពី​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ជា​​​ប្រវត្តិសាស្ត្រ​​​នៅ​​​ក្នុង​​​វិស័យ​​​បច្ចេកវិទ្យា​​​ព័ត៌មាន​​​របស់​រដ្ឋាភិបាល​​​ដើម្បី​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ដល់​​​សហគ្រិន​​ និង​​​ប្រជា​​​ជន​​​កម្ពុជា​​​ឲ្យ​​​​កាន់​​​តែ​​​មាន​​​ប្រសិទ្ធិ​​​ភាព​​​ជាង​​​នេះ​​​។​​​

​ដោយ​​​មាន​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​លើ​​​​សេវាកម្ម​​​ឈានមុខ​​​គេ ពី​​​សំណាក់​​​ប្រជា​ជន​​​កម្ពុជា​​​រាប់​​​លាន​​​នាក់​​​​ក្រុមហ៊ុន​​​មិត្ត​ហ្វូន​​​បាន​​​ធ្វើ​​​កិច្ច​​​សហ​​​ប្រតិបត្តិ​​​ការ​​​ជាមួយ (NIPTICT) នៅ​​​ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែ​ង​​​អភិ​វ​ឌ្ឍ​​​គ​ម្រោង​​​​នានា​​​។​​

​គោល​​​បំណង​​​​​ចម្បង​​ គឺ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​សម្រេច​​​​បាន​​​នូ​វ​​​គោល​​​ដៅ​​​អភិ​វ​ឌ្ឍ​​​ក្នុង​​​ការ​​​កសាង​​​សមត្ថភាព ការ​​​ច្នៃ​​​ប្រឌិត​​​ថ្មី រួម​​​ជា​​​មួយ​​​ការស្រាវជ្រាវ​​​និង​​​អភិ​វ​ឌ្ឍ​​ ​​ធ្វើ​​​ឲ្យ​​​​ប្រសើរ​​​ឡើង​​​នៃ​​​ការ​​​គ្រប់​​​គ្រង​​​តាម​​​ប្រព័ន្ធ​​​អន​ឡាញ និង​​​ជួយ​​​ព​ង្រឹ​ង​​​ប្រព័ន្ធ​​​សន្តិសុខ​​​ក៏ដូចជា​​​ធ្វើ​​​ឲ្យ​​​​មាន​​​ការ​​​រីកចម្រើន​​​ឡើង​​​ច​​​ពោះ​​​ផ្នែក​​​បច្ចេកវិទ្យា​​​ព័ត៌មាន​​​ដែល​​​សមាមាត្រ​​​ទៅ​​​នឹង​​​គោល​ការណ៍​​​​អភិ​វ​ឌ្ឍ​ន៍ វិស័យ​​​ទូរ​គមនាគ​មន៍ និង​​​បច្ចេកវិទ្យា​​​ព័ត៌មាន ។​

​តំណាង​​​ភាគី​​​ទាំងពីរ​​​គឺ​​​លោក​​​ង្វៀ​​​ន ថា​​​ញ់​​​ញឿ​​​ង អគ្គនាយក​​​ក្រុមហ៊ុន​​​វៀត​​​ធែ​​​ល​​​កម្ពុជា និង​​​លោក​​​​​សេង សុភាព ប្រធាន​​​វិទ្យាស្ថាន​​​​ប្រៃសណីយ៍ ទូរ​គមនាគ​មន៍​​​បច្ចេកវិទ្យា​​​គមនាគ​មន៍ និង​​​ព័ត៌មាន (NIPTICT) នៃ​​​ក្រសួង​​​ប្រៃសណីយ៍ ទូរ​គមនាគ​មន៍​​​កម្ពុជា​​ បាន​​​សម្ដែង​​​នូ​វ​​​ភាព​​​ជឿជាក់​​​និង​​​ទំនុក​​​ចិត្ត​​​ចំពោះ​​​ជោគ​​​ជ័យ​​​នៃ​​​គ​ម្រោង​​​​មួយ​​​នេះ​​​។​​​

​មិត្ត​​​ហ្វូន គឺជា​​​ក្រុមហ៊ុន​​​ទូរ​គមនាគ​មន៍​​​តែ​​​មួយ​​​គត់​​​ដែល​​​រាជ​​​រដ្ឋាភិបាល​​​ជ្រើស​​​យក​​​ជា​​​ដៃ​​​គូរ​​​​ក្នុង​​​ការ​​​អភិ​វ​ឌ្ឍ​ន៍​​​គ​ម្រោង​​​មួយ​​​នេះ ព្រោះ​​​ក្រុមហ៊ុន​​​មិត្ត​​​ហ្វូន​​​មាន​​​សមត្ថភាព​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​អនុវត្ត​​​កិច្ចការ​​​នេះ​​​ទូ​រ​​​ទាំង​​​ប្រទេស ​​​។​​

គ​ម្រោង​​​នេះ​​​ក៏​​​បាន​​​បង្ហាញ​​​ពី​​​គោល​​​ការណ៍​​​ឈានមុខ​​​របស់​​​ក្រុមហ៊ុន​​​មិត្ត​​​ហ្វូ​​​ន ដែល​​​ជា​​​អ្នក​​​ដំបូង​​​គេ​​​នៅ​​​ក្នុង​​​ការ​​​អភិ​វ​ឌ្ឍ​ន៍​​​ប្រទេសជាតិ និង​​​ប្រជា​​​ជន​​​កម្ពុជា ដោយ​​​គោរ​ព​​​តាម​​​ទស្សនៈ​​​វិស័យ​​​របស់​​​ខ្លួន ចាប់​​​តាំង​​​ពី​​​ការ​​​ដំណើរ​​​ការ​​​នៅ​​​ក្នុង​​​ទីផ្សារ​​​ប្រទេស​​​កម្ពុជា​​​។​​​ ​​​ ​

ដោយ៖ លីដា

អត្ថបទពេញនិយម