អេ​ អ៊ឹមម៉ារិន​ ភូថង​ សម្លឹង​ឃើញ​មេដាយការ​ប្រកួត​ប្រដាល់​ជើង​ឯក​​រាជធានី​ភ្នំពេញ​ ក្រោយ​ឈ្នះ​ល្ងាច​មិញ

  • 2017-07-24 10:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​លោក​ អេ​ ភូថង​ គឺ​កីឡាករ​ អេ​ អ៊ឹមម៉ារិន​ ភូថង ដែល​ជា​យុវជន​ថ្នាល​របស់​ប្រដាល់​សកល​កម្ពុជា​សម្លឹង​ឃើញ​មេដាយ​បន្តើរ​ៗ​ ក្រោយ​យក​ឈ្នះ​ដៃ​គូ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ២០១៧​ នេះ។​

អេ​ អ៊ឹមម៉ារិន​ ភូថង​

អេ​ អ៊ឹមម៉ារិន​ បាន​ឲ្យ​ដឹង​ក្រោយ​ប្រកួត​ថា​ ខ្លួន​សង្ឃឹម​ឈ្នះ​មេដាយ​ក្នុង​កម្មវិធី​​ប្រដាល់​សាកល​និង​គុន​ខ្មែរ​ជ្រើសរើស​ជើង​ឯក​រាជធានី​ភ្នំពេញ​ប្រចាំឆ្នាំ​២០១៧ ដែល​ទើប​និង​ចាប់​ផ្ដើម​នៅ​រសៀល​នេះ​ក្នុង​កីឡដ្ឋាន​ស្តាត​ចាស់។​ សម្រាប់​ការ​ប្រកួត​របស់​ខ្លួន​មាន​ការ​លំបាក​បន្តិច​ ប៉ុន្តែ​ដោយ​ការ​តស៊ូ​ខំប្រឹង​ប្រកួត​រហូត​ដល់​ទី​បញ្ចប់​គេ​នៅ​តែ​ទទួល​បាន​ជ័យជម្នះ។​

អេ​ អ៊ឹមម៉ារិន​ ភូថង​ ខៀវ

កីឡាករ​ជម្រើស​ជាតិ​ថ្នាល​រូប​នេះ​បន្ត​ទៀត​ថា​ ចំពោះ​ការ​ប្រកួត​មុន​នេះ​ខ្លួន​នៅ​មាន​កំហុស​ឆ្គង​មួយ​ចំនួន​ដែរ​ គឺ​នៅ​ពេល​ប្រៃ​ដៃ​ម៉ាត់​ចេញ​ទៅ​នោះ​ ខ្លួន​មិន​បាន​បោះ​ជើង​ទៅ​មុខ​ជា​មួយ​​នោះ​ទេ ដោយ​សារ​រូប​គេ​ភ្លេច​ តែ​នៅ​ប្រកួត​ក្រោយ​ៗ​ទៀត​ គេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត។​ ចំពោះ​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្លួន​រំពឹង​នឹង​ឈ្នះ​មេដាយ​ក្នុង​កម្មវិធី​នេះ​ ទន្ទឹម​និង​នេះ​គេ​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​និង​ស្ដាប់​គ្រូ​បង្ហាត់​បង្ហាញ​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ជ័យជម្នះ។​

អេ​ អ៊ឹមម៉ារិន​ ភូថង​ ខៀវ

អេ​ អ៊ឹមម៉ារិន​ ភូថង​ ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា​ដើម្បី​ត្រៀម​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ សម្រាប់​ប្រកួត​មិញ​នេះ​កីឡាករ​វ័យ​១៣​ឆ្នាំ​ រូប​នេះ​ប្រកួត​ក្នុង​ទម្ងន់​ ៤៥​គីឡូក្រាម​ ដោយ​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ នៅ​ សុខទី​ ដោយ​ពិន្ទុ​ ហើយ​កូន​ អេ​ ភូថង​ ម្នាក់​នេះ​នឹង​ត្រូវ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ថ្ងៃ​ទី​២៧​ ខាង​មុខ​នេះទៀត៕​

អត្ថបទ៖ នួន ស៊ីណា​