សុខ សំណាង សន្យា​ថា នឹង​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត

  • 2017-07-25 02:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​រក​គ្រាប់​បាល់​ជូន U23 កម្ពុជា​មួយ​​គ្រាប់​ ​សុខ សំណាង ដើម្បី​​យក​ឈ្នះ U23 ហ្វីលីពីន ១-០ ​កាល​ពី​ពេល​ថ្មី​ៗ ​បង្ហើប​ថា ទម្រង់​លេង​ក្នុង​ក្រុម​ទាំង​មូល​ត្រូវ​ការ​​​ ការ​ខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត ​ដើម្បី​​​ឲ្យ​ទម្រង់​លេង​​​មាន​ការ​ឈាន​ឡើង។

សុខ សំណាង (លេខ ៩)

​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ការ​ប្រកួត​ទល់ ហ្វីលីពីន ក្រុម​ទាំង​មូល​​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​​ខ្លាំង​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់ ពិសេស​​ធ្វើ​យ៉ាង​ណា​​ជួយ​កម្ពុជា​ឲ្យ​បាន​ឡើង​ទៅ​វគ្គ​បន្ត។ ប៉ុន្តែ​ដោយ​សារ​​ពួក​គេ​មិន​អាច​ធ្វើ​បាន ហេតុ​ដូច​នេះ​អ្វី​គ្រប់​យ៉ាង​ត្រូវ​តែ​រង់​ចាំ​ឲ្យ​កម្ពុជា​មាន​សមត្ថភាព​ខ្លាំង​ជាង​នេះ​។

​កីឡាករ​រូប​នេះ​បន្ថែម​ថា ​​រូប​គេ​និង​សមាជិក​សន្យា​ថា នឹង​ប្រឹងប្រែង​​ទាំង​កម្លាំង​កាយ​ចិត្ត ទាំង​ការ​ហ្វឹកហាត់​​នា​ការ​ប្រកួត​ពាន​រង្វាន់​លើក​ក្រោយ​​​ទៀត ដើម្បី​​ជួយ​ជាតិ​បាន​ឡើង​​ទៅ​​វគ្គ​បន្ទាប់​ៗ​។ U23 កម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល J ​នៃ​ពាន​រង្វាន់ 2018 AFC U-23 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​មាន ៤​ពិន្ទុ​ដោយ​ ៣​ប្រកួត​ចាញ់​ U23 ជប៉ុន ២-០ ស្មើ​ U23 ចិន ០-០ និង​ឈ្នះ U23 ហ្វីលីពីន​​១-០៕

- ចុច​អាន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម