ទាក់​​ខ្លាំង​ម៉ង​! ផ្សារ​កុង​ទី​ន័​រ​ទំ​នើ​ប​ថ្មី​នេះ​​ហ៊ាន​ដាក់​ជួ​ល​ធូរ​ថ្លៃ​បំ​ផុត​ថេរ​ ​៥​ឆ្នាំ​

  • 2017-07-25 02:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ​ម្រោង​ផ្សារកុង​ទី​ន័​រ​ថ្មី​មួយ​ ឈ្មោះថា Container Square ដែល​មាន​ការ​រចនា​ម៉ូដ​យ៉ាង​ស្រស់ស្អាត​ទំនើ​បទាន់​ស​ម័​យ​តាម​បែបផែន​ប​ច្ចឹ​ម​ប្រទេស កំពុង​បង្កើតភាព​រំ​ជើ​ប​រំ​ជួល​យ៉ាងខ្លាំង បន្ទាប់ពី​ដាក់​ចេញថ្លៃ​ជួល​ចាប់ពី ១៥០​ដុល្លារ​ទៅ ៦០០​ដុល្លារ ថេរ​ក្នុង​រយៈពេល​៥​ឆ្នាំ​ដែល​នេះ​ជា​ដំណឹ​ង​ល្អ​បំ​ផុត​សម្រាប់​អ្នក​ចង់​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី ឬ​ព​ង្រី​ង​អាជីវកម្ម​។ ផ្សារ​ថ្មី​នេះ​គ្រោង​នឹង​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆាប់ៗ​ខាងមុខ​នេះ​។​ ​លេច​រូបរាង​ឡើង​លើ​ផ្ទៃដី ១​ម៉ឺន​ម៉ែត្រការ៉េ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៩២៨ (​ផ្លូវ​ឧកញ៉ា ម៉ុង​រិទ្ធី​) ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ផ្សារ Container Square ជា​ទីតាំង​ដែល​ប្រមូល​ផ្ដុំ​ហាង​ទំនិ​ញ ហាង​សំលៀ​កបំ​ពាក់ ភោជនីយដ្ឋាន ហាង​កាហ្វេ Pub ឆាក​ប្រគំត​ន្ត្រី​ទាន់​ស​ម័​យ​។​ ​លោក តាំង វេង​ហេង អ្នកចាត់ការ​ទូទៅ នៃ​គ​ម្រោង Container Square បាន​ឲ្យ​ដឹងថា​៖ «​យើង​ទើបតែ​ចាប់ផ្តើម​ប្រកាស​បើក​ជួល​ទីតាំង កាលពី​ថ្ងៃទី ២៦ ខែមិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ មកដល់​ពេល​នេះ​តំបន់ Pub ចំនួន ៣៦​តូប​បាន​ជួល​អស់ ៦០% (Zone D) រីឯ​ផ្នែក​មុខ Zone A,B,C មាន​តូប​ចំនួន ៩៦ បាន​ជួល​អស់​១០០%​ហើយ​» ។​ ​«​ដោយ​ឃើញ​ពី​ត​ម្រូ​វ​ការ​ច្រើន​របស់​អតិ​ថិ​ជន ដូច្នេះ​ពួកយើងក៏​សម្រេចចិត្ត​ព​ង្រី​ក​បន្តទៅ​ជំ​ហា​នទី ២ (Phase 2) ដែល​មាន​ទីតាំង​ជាប់​ជំហាន​ទី​១ ដែរ ហើយ​តម្លៃ​តូប​នីមួយៗ​តែ ១៥០$ ប៉ុណ្ណោះ​ដូចគ្នានឹង Zone A,B,C ដែរ​។ ដូច្នេះ​បើមាន​អតិ​ថិ​ជន​ណា​មាន​ចំ​ណាប់​អារម្មណ៍ សូម​អ​ញ្ចើ​ញ​រួសរាន់​មក​កា​រិ​យា​ល័​យ​លក់​យើង​ខ្ញុំ ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិ​ត​បន្ថែម​»​។​ ​លោក​បន្តថា​៖«​យើង​រំពឹង​ថាទី​នេះ​នឹង​ក្លាយជា​កន្លែង​កម្សាន្ត​ថ្មី​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប ដែល​គេ​អាច​មកជួប​ជុំ​មិត្តភ័ក្ត ឬ​ក្រុមគ្រួសារ ល​ម្ហែ​កាយ កាត់​ស្ត្រេ​ស ពិសេស​នឹង​មាន​លក់​អីវ៉ាន់​ជាច្រើន​ប្រភេទ​ក្នុង​តម្លៃ​សម​រ​ម្យ​។​សូម​បញ្ជាប់​ថា​ផ្សារ​របស់​យើង​នឹង​បើក​ប្រកប​អាជីវកម្ម រៀងរាល់ថ្ងៃ ចាប់ពី​ពេលព្រឹក​រហូតដល់​យ​ប់​ជ្រៅ សមស្រប​សម្រាប់​អ្នក​ដែល​រ​វល់​ខ្លាំង​នៅពេល​ថ្ងៃ ដោយ​យើង​មាន តំបន់​ភូមិថៃ ហាង​កាហ្វេ អាហារ​ស​ម្រន់ ហាង​លក់​សំលៀ​កបំ​ពាក់ និង​តំបន់​ផាប់ ។​ល​។ » ។​ ​«​យើង​មាន​មោទនភា​ពព្រោះ Container Square គឺជា​ផ្សារ​កុង​ទី​ន័រទ្រង់​ទ្រាយ​ធំ​ដំ​បូ​ង​បង្អស់​ក្នុង​តំ​បន់​ភ្នំ​ពេញ​ថ្មី ហើយ​យើង​សង្ឃឹមថា​នឹង​មាន​ការគាំទ្រ​ច្រើន​ច្រើន​បី​បង​ប្អូន​ដែល​រស់នៅ​ជុំវិញ​នេះ​»​។​ ​ប្រញាប់​ឡើង​! ១៥០​ដុល្លារ​ក្នុង​១​ខែ ថេរ​រយៈពេល​៥​ឆ្នាំ រក​ឯណា​បាន ! ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទា​ក់ទង​ទៅ​លេខ ០១០ ៩៣៣ ២៨៥ & ០១៧ ២៩៨ ៣៣៣​ ​

អត្ថបទ៖ លីដា

អត្ថបទពេញនិយម