កំប្លែង​ផង​រន្ធត់​​ផង​ តែ​គួរ​ឲ្យ​ចង់​ទស្សនា​ វីដេអូថ្មី​ពី​​គូស្នេហ៍​ ម៉ា ច័ន្ទបញ្ញា (វីដេអូ)

  • 2017-07-25 06:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​ដែល​ធ្វើ​ឲ្យ​កក្រើក​វិស័យ​សិល្បៈ​ ម៉ា​ ច័ន្ទបញ្ញា និង អ៊ីងអ៊ីង បាន​ចាប់​ដៃ​គ្នា​សម្ដែង​ក្នុង​រឿង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​មួយ​របស់​ផលិតកម្ម​ Rock គឺ​រឿង​ "កិច្ច​សន្យា​ស្នេហ៍Tom & Jerry”។

រឿង​នេះ​និយាយ​អំពី តួ​ប្រុស​ម្នាក់​ឈ្មោះ ​Hero​ ជា​តារា​ល្បី​ប្រចាំ​ប្រទេស​ និង​ជា​មនុស្ស​ពិសេស​ដែល​មាន​វិញ្ញាណ​ទី៦ អាច​មើល​ចិត្ត​បាន​ហើយ​គេ​ជា​បុរស​ម៉ត់ចត់ ឯករាជ្យ ស្ងៀម​ស្ងាត់​និង​រៀបរយ។ សម្រាប់​ស្នេហា​វិញ Hero ​ត្រូវ​បាន​គ្រួសារ​រៀប​ចំ​ឲ្យ​ផ្សំ​ផ្គុំ​ជា​មួយ​នារី​ម្នាក់​តាំង​ពី​កុមារ។

ចំណែក​ឯ​តួ​ឯក​ស្រី​ឈ្មោះ រាជនី​ ជា​នារី​ជនជាតិ​ព្នង​ដែល​រស់​នៅ​ខេត្ត​រតនគីរី តែ​ជា​នារី​ឆ្លាត​ និង​គូរ​ឲ្យ​ស្រលាញ់ ​តែ​នាង​សម្រេច​​ចិត្ត​ រត់​ចេញ​ពី​ស្រុក​កំណើត​ ទៅ​ប្រទេស​ថៃ​ព្រោះ​ការ​ចាប់​បង្ខំ​ ​ឲ្យ​​រៀប​ការ​ជា​មួយ​បុរស​ម្នាក់​។ ​

ជា​​ភព្វ​និស្ស័យ​បណ្ដាល​ឲ្យ​ Hero និង​ រាជនី បាន​ជួប​គ្នា​ហើយ​ភ្ជាប់​វាសនា​គ្នា​ដោយ​កិច្ច សន្យា​មួយ​ឈោ្មះ "កិច្ចសន្យា Tom and Jerry" ហើយ​ពួក​គេ​បាន​ក្លាយ​ជា​ប្តី​ប្រពន្ធ​ប្រពន្ធ​ក្លែង​ក្លាយ​ចាប់​ពី​ពេល​នោះ​មក។ ​

ក្រោយ​ពី​នោះ​មក​អ្នក​ទាំង​២​ក៏​ចាប់​ផ្ដើម​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្នា​ទៅ​វិញ​ទៅ​មក តែ​ឧបសគ្គ​ក៏​ចាប់​កើត​ឡើង​។រាជនីដែល​មានជំងឺបេះដូងតាំងពីតូច ត្រូវឪពុកសម្រេច​ចិត្តសង្រ្គោះរូប​នាង ដោយ​ប្តូរបេះដូងជាមួយ​សព​បងស្រីភ្លោះដែល​ស្លាប់ទៅក្នុង​គ្រោះថ្នាក់ចរាចរណ៍។ តើ​គូរ​ស្នេហ៍​មាន​តែ​រូប​ ខុសបេះ​ដូង​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?

មុន​នឹង​បាន​មើល​ភាពយន្ត​ដែល​ចេញ​ជា​ផ្លូវ​ការ​ តោះ​មក​ទស្សនា​ឈុត​មួយ​ក្នុង​រឿង​នេះ​បន្តិច​មើល៍៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម
អត្ថបទថ្មី