ដឹង​អត់​ផេក​ហ្វេសប៊ុក​ក្លឹប​និង​​កីឡាករ BPL មួយ​ណា​មាន​អ្នក​ Like ច្រើន​ជាង​គេ​?

  • 2017-07-25 08:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Özil របស់​ក្រុម​កាំភ្លើង​ធំ Arsenal កំពុង​កាន់កាប់​តំណែង​ជា​កីឡាករ Premier League ​មាន​ចំនួន​ Like​ច្រើន​ជាង​គេ​លើ​ផេក​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​។

តាម​ការ​បង្ហាញ​ពី Dailymail កីឡាករ​អាល្លឺម៉ង់​វ័យ​​២៨​ឆ្នាំ​មាន​ចំនួន​ Like ជាង​៣១​លាន​​លើ​ផេក​ហ្វេសប៊ុក ស្របពេល​លេខ​ពីរ​​បាន​ទៅ​ David Luiz សមាជិក​ក្រុម​តោខៀវ Chelsea មាន​ជាង​២៦​លាន​ Like ឯ Rooney ដែល​ទើប​ផ្ទេរ​ទៅ​ក្លឹប​ចាស់ Everton​មាន​ជាង​២៥​លាន​​ Like។ Aguero និង Pogba ស្ថិត​នៅ​លេខ​៤​&៥។​

ងាក​ទៅ​ផេក​ហ្វេសប៊ុក​​ក្លឹប​នៅ Premier League ​វិញ​បិសាច​ក្រហម Manchester United កំពុង​ឈរ​លេខ​មួយ​មាន​ចំនួន Like ៧៣,៨​លាន តាម​ពី​ក្រោយ​ដោយ Chelsea មាន​៤៨,១​លាន​ Like ឯ Arsenal Liverpool និង Man City ​នៅ​លេខ​បន្តបន្ទាប់៕ ​​​​

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ